ដូចបានដឹងស្រាប់ហើយ Collagen គឺជាធាតុម្យ៉ាងក្នុងរាងកាយជួយទប់ទល់នឹងភាពចាស់ ជួយជុសជុលឡើងវិញនូវជាលិកាខូចខាត ព្រមទាំងជំនួយដល់ភាពក្មេងវ័យរបស់ស្បែក។
ការបាត់បង់សារធាតុ កូឡាជែន (Collagen) ក្នុងរាងកាយ គឺប្រៀបបាននឹងយើងកំពុងតែបាត់បង់ប្រពន្ធនៃសម្រស់យ៉ាងដូច្នោះដែរ។ ជាក់ស្ដែង បើរាងកាយកង្វះខាតច្រើននូវសារធាតុ Collagen វានឹងធ្វើឱ្យស្បែកប្រឈមបញ្ហាមួយចំនួន ដូចជា បាត់បង់ជាតិសំណើមហើយស្បែកចាប់ផ្ដើមស្ងួតខ្លាំង កោសិកាស្បែកឆាប់ងាប់ ស្បែកប្រែជាស្រអាប់ ឆាប់ជ្រីវជ្រួញ និងចាស់ជាងវ័យខុសពីធម្មតា។
ខាងក្រោមនេះជាហេតុផលមួយចំនួនដែលបំផ្លាញ់សារធាតុ Collagen ក្នុងខ្លួនអ្នក៖
១. កត្តាវ័យ
មនុស្សអាយុចាប់ពីអាយុ ៤០ ឆ្នាំឡើងទៅ និងស្រ្តីក្រោយវ័យអស់រដូវ។
២. កត្តាអារម្មណ៍
ទំនាក់ទំនងរវាងផ្លូវចិត្ត និង Collagen មានទំនាក់ទំនងគ្នាខ្លាំង ប្រសិនបើយើងមានអារម្មណ៍តានតឹង ឬ ស្រ្តេស្ត នោះវានឹងធ្វើឱ្យប៉ះពាល់សល់ Collagen ព្រមទាំងប៉ះពាល់ដល់ការផលិតអាស៊ីតអាមីណេក្នុងរាងកាយថែមទៀតផង។
៣. អាហារជាតិស្ករ
ប្រសិនបើយើងទទួលទានអាហារមានជាតិស្ករច្រើនក្នុងមួយថ្ងៃ នោះជាតិស្ករនឹងទៅបំផ្លាញប្រូតេអ៊ីន និង Collagen។
៤. ជក់បារី
សារធាតុគីមីក្នុងបារី និងផ្សែងបារី ដែលយើងស្រូបចូលតាមរយៈសួត វានឹងបំផ្លាញ Collagen ហើយសារធាតុនីកូទីនក្នុងផ្សែងបារី ក៏ធ្វើឱ្យប៉ះពាល់ដល់សរសៃឈាមនាំយកអុកស៊ីហ្សែនទៅកាន់កោសិកាផងដែរ។
៥. ពន្លឺព្រះអាទិត្យ
ការបណ្ដោយឱ្យខ្លួនស្ថិតក្រោមកំដៅព្រះអាទិត្យ ឬ កាំរស្មីស្វាយអុលត្រារបស់ព្រះអាទិត្យជះមកកាន់ស្បែក វាធ្វើឱ្យ Collagen រងការបំផ្លាញផងដែរ។
៦. ភាពមិនប្រក្រតីនៃប្រព័ន្ធភាពស៊ាំ
នៅពេលដែលប្រព័ន្ធភាពស៊ាំ (ប្រព័ន្ធក្នុងរាងកាយដើរតួនាទីចម្បងប្រឆាំងជំងឺ) មានសភាពខុសពីប្រក្រតី វានឹងផលិតអង់ទីករ ទៅប្រតិកម្មប្រឆាំងប្រូតេអ៊ីន និង Collagen ។
- ស្រាវជ្រាង និងកែសម្រួលដោយ៖ សុខក្រម (Sokhakrom)