(+855) 11 909 020 / 69 909 011

បុរសៗគួរយល់ដឹងពីជំងឺមហារីលិង្គរបស់ខ្លួន 

ជំងឺកម្រមួយដែលកើតឡើងលើស្បែកលិង្គ ឬក្នុងលិង្គ គឺមហារីកលិង្គ។ ជាទូទៅ ជំងឺនេះច្រើនកើតឡើងលើបុរសដែលមានវ័យចាប់ពី ៥០ ឆ្នាំឡើង។ 

រោគសញ្ញា៖ 
- មានដុំពកតូចៗកន្ទួលរមាស់នៅលើស្បែកលិង្គ
- ទឹករំអិលចេញពីស្បែកគ្របក្បាលលិង្គមានក្លិនស្អុយ 
- មានដំបៅមិនជា និងអាចហូរឈាម
- ហើមចុងលិង្គ 
- មានដុំនៅក្រោមស្បែកនៅតំបន់គ្រលាន

ថ្វីត្បិតតែអ្នកវេជ្ជសាស្រ្តពុំទាន់ដឹងពី មូលហេតុពិតប្រាកដដែលបង្កឱ្យកើតជំងឺមហារីកលិង្គ តែមានកត្តាហានិភ័យមួយចំនួនដែលអាចបង្កឱ្យកើតជំងឺមហារីកលិង្គ រួមមាន ការជក់បារី អ្នកជំងឺអេដស៍ (HIV) និងអ្នកមានប្រព័ន្ធភាពស៊ាំចុះខ្សោយ។ ប្រព័ន្ធភាពស៊ាំ គឺជាប្រព័ន្ធមួយក្នុងរាងកាយស្រាប់ពីធម្មជាតិ ដែលជួយការពាររាងកាយ ឬសុខភាពរបស់យើងពីការកើតជំងឺ។ 

ចំពោះវិធីបង្ការជំងឺមហារីកលិង្គ ដំបូន្មានល្អបំផុត បុរសៗគួរតែកាត់បន្ថយការទទួលទានជាតិបារី, ព្យាយាមបង្កើនភាពរឹងមាំដល់ខ្លួនឯង, ចំពោះអ្នកជំងឺអេដស៍ជាបុរស គួរតែយកចិត្តទុកដាក់ក្នុងការថែទាំជំងឺ ដើម្បីបង្ការកុំឱ្យកើតជំងឺមហារីកលិង្គថែមទៀត។

បើសង្ស័យថា ខ្លួនកំពុងតែមានលេចចេញនូវរោគសញ្ញាខាងលើ សូមអញ្ជើញប្រញាប់ររុះរាន់ទៅជួបជាមួយគ្រូពេទ្យជំនាញឱ្យបានទាន់ពេលវេលា ដើម្បីធ្វើ​រោគវិនិច្ឆ័យ​ និងព្យាបាល៕ 

- ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម (Sokhakrom)