ដូចអ្នកបានដឹងរួចមកហើយថា តម្រងនោម គឺជាសរីរាង្គមួយដ៏សំខាន់ក្នុងរាងកាយ ដែលជួយបញ្ចេញជាតិពុល និងជាតិជាតិទឹក គ្រប់គ្រងតុល្យភាពសារធាតុរាវក្នុងរាងកាយ និងមានមុខងារជាច្រើនទៀត។
ប្រសិនបើ តម្រងនោមខ្សោយ ហើយកើតជំងឺខ្សោយតម្រងនោម នោះវានឹងប៉ះពាល់ដល់មុខងារទាំងអស់របស់តម្រងនោម ហើយផលវិបាកធ្ងន់ធ្ងរបំផុតនៃជំងឺខ្សោយតម្រងនោម គឺអ្នកជំងឺមិនអាចព្យាបាលជាសះស្បើយ ធ្វើឱ្យមុខងារតម្រងនោមធ្លាក់ចុះដល់ដំណាក់កាលចុងក្រោយ ដោយមិនបញ្ចេញជាតិពុល និងជាតិទឹក បណ្ដាលឱ្យអ្នកជំងឺឆាប់ស្លាប់។
បន្ថែមពីលើនេះដែរ ជំងឺមួយចំនួនដែលអ្នកកើត អាចជាប់ទាក់ទងនឹងបញ្ហាតម្រងនោម។ ហេតុនេះហើយទើបបានជា គ្រូពេទ្យ ណែនាំឱ្យយើងគ្រប់គ្នា ធ្វើការលាងសម្អាតតម្រងនោមឱ្យបានស្អាតតាមការណែនាំរបស់គ្រូពេទ្យ ដើម្បីបង្ការជំងឺផ្សេងៗ និងធ្វើឱ្យសុខភាពល្អ។
ខាងក្រោមនេះជាហេតុផលដែលអ្នកចាំបាច់ត្រូវលាងសម្អាតតម្រងនោម៖
- បន្ថយការហើមពោះ
- បន្ថយការអស់កម្លាំង
- បង្ការបញ្ហាកើតលើតម្រងនោម (ឆ្លងមេរោគតម្រងនោម, បញ្ហាប្លោកនោម, គ្រួសក្នុងតម្រងនោម)
- បន្ទាប់ពីសារជាតិពុលត្រូវបានបញ្ចេញតាមការលាងសម្អាតតម្រងនោម ហេតុនេះហើយវាជួយបង្ការស្បែកខូច
- ជួយធ្វើឱ្យអ័រម៉ូនមានតុល្យភាព
- បន្ថយការប្រឈមខ្លាំងនឹង ជំងឺខ្សោយតម្រងនោម
- ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម-Sokhakrom