កន្លងមកអ្នកម្ដាយគ្រប់រូប ធ្លាប់តែដឹងថា នៅពេលទារកយំ គឺដោយសារតែគេឃ្លានបៅទឹកដោះម្ដាយ តែប្រហែលជាពុំធ្លាប់បានដឹងពីសញ្ញាដំបូងៗបង្ហាញថា ទារកឃ្លានបៅទឹកដោះម្ដាយ មុននឹងឈានចូលដល់ដំណាក់កាលទារកយំ។
ខាងក្រោមនេះជា សញ្ញាដំបូងៗដែលបញ្ជាក់ថា ទារកឃ្លានបៅទឹកដោះម្ដាយ៖
- ទារកនៅមិនសុខ
- ទារកបើកមាត់ និងងាកក្បាលចុះឡើងៗ
- ទារកលានអណ្ដាតចេញចូលៗ
- ទារកជញ្ជក់ម្រាមដៃជើង និងកណ្តាប់ដៃ
- ដោយឡែក ទារកយំ ជាសញ្ញាចុងក្រោយដែលបញ្ជាក់ថាទារកឃ្លានបៅទឹកដោះម្ដាយខ្លាំង។
- ប្រភព៖ មន្ទីរសំរាកព្យាបាលម៉ាក់ស៊ីឃែរ
- ស្រាវជ្រាវ រៀបរៀង និងកែសម្រួលដោយ៖ ក្រុមការងារ សុខក្រម (Sokhakrom)