(+855) 11 909 020 / 69 909 011

៨ចំនុចដែលអ្នកជំងឺរលាកថ្លើមបេត្រូវដឹងក្នុងឆ្នាំ២០១៩នេះ 

តើ ៨ចំណុច ដែលអ្នកជំងឺរលាកថ្លើមបេគ្រប់រូប ដាច់ខាតត្រូវតែដឹងក្នុងឆ្នាំ២០១៩នេះ មានន័យយ៉ាងណា? ដើម្បីឱ្យកាន់តែច្បាស់ សូមអានអត្ថបទសុខភាពនេះ ដែលបកស្រាយដោយ លោកវេជ្ជបណ្ឌិត ភៀវ សូរ៉ែន មកពីមន្ទីរសម្រាកព្យាបាលជំងឺ វឌ្ឍនៈវិជ្ជា ដូចតទៅ ៖ 

១) ប្រសិនបើអ្នកកំពុងលេបថ្នាំTenofovir DF ។  ត្រូវធ្វើការសាកសួរវេជ្ជបណ្ឌិតរបស់អ្នកអំពីឱសថថ្មីឈ្មោះថា Tenofovir AF(TAF )ប្រសិនបើអ្នក មានបញ្ហា តំរង  នោម ឬ បញ្ហាឆ្អឹង ជា ពិសេសស្ត្រី  និង បុរសវ័យ ចំណាស់។ ប្រសិនបើអ្នកកំពុងលេបថ្នាំ ប្រឆាំង  មេរោគTenofovir DF រយៈពេលយូរ សូមធ្វើការសាកសួរវេជ្ជបណ្ឌិតរបស់អ្នកអំពីការជំនួស ជាមួយ នឹង Tenofovir AF(TAF)។    TAFគឺជាសេរីថ្នាំTenofovirចុងក្រោយដែលបញ្ជូនប្រសិទ្ធភាពប្រឆាំង មេរោគ បាន ល្អ  ជាង មុន ទៅ ដល់កោសិកាថ្លើមជាមួយនឹងកំរិតថ្នាំទាប។ 

ដោយឡែកថ្នាំសំរាប់ព្យាបាលជំងឺរលាកថ្លើមបេដ៏ទៃដូចជា Entecavir វាមិនធ្វើអោយមានការប៉ៈពាល់ឆ្អឹង ក៏ប៉ុន្តែវាមិនមាន ប្រសិទ្ធភាពល្អក្នុងការប្តឆាំងមេរោគដែលជាមួយនោះពពួក Lamivudine ឬadefovirត្រូវបានរកឃើញថាវាមិនមានប្រសិទ្ធភាពក្នុងការព្យាបាលឬស៊ាំថ្នាំខ្ពស់។ នៅ ក្នុង ករណី  នេះTenofovirគឺជាជម្រើសតែ១គត់ ។

២) អ្នកមិនត្រូវអស់សង្ឃឹមនោះទេថ្នាំ មួយចំនួនកំពុង  តែ  តំណើរការពិសោធន៍។ យើងអាចធ្វើការតាមដាននូវថ្នាំថ្លើមដែលនិងចេញថ្មីៗតាមរយៈគេហទំពរ័ Drugwatchដើម្បីទទួលបានចំនេះដឹង បន្ថែម ទៀត ។

 ៣) វាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការធ្វើតេស្ដឈាមអោយបានត្រឹមត្រូវដើម្បីតាមដានការវិវត្តន៍នៃកោសិកាថ្លើម , ចំនួន មេរោគ នៅក្នុង ឈាម  និង សញ្ញានៃការខូចខាតផ្សេងៗនៃថ្លើមរួចទទួលយកនូវជម្រើសក្នុងការព្យបាលដែលមានប្រសិទ្ធភាពនិងសុវត្ថិភាព។ ត្រូវតែក្លាហាន ការពារ សុខភាពរបស់អ្នក រួចហើយទៅធ្វើការពិនិត្យឈាម។

៤) ត្រូវធ្វើការពិនិត្យតាមដានរុករកជំងឺមហារីកថ្លើមតាមរយៈ ការពិនិត្យឈាមនិងតាមដានអេកូរៀងរាល់៦ខែម្ដង។ ទាំងអស់នេះគឺជាកាតព្វកិច្ចនិងការទទួលខុសត្រូវរបស់អ្នកចំពោះសុខភាពខ្លួនឯង។
 ជាពិសេសនោះគឺចំពោះអ្នកដែលមានប្រវត្តិគ្រួសារ មានមហារីកថ្លើម អ្នកជម្ងឺដែលមានក្រិនថ្លើម ។
 ថ្នាំប្រឆាំងមេរោគអាចជួយកាត់បន្ថយការខូចខាតថ្លើម ប៉ុន្តែ ប្រសិនបើមានក្រិនថ្លើមក្នុងវយ័កាន់តែចាស់នោះការប្រឈមមហារីថ្លើមគឺនៅតែមានដដែល។

៥) ប្រសិនបើមាននរណម្នាក់អៈអាងថាឱសថបុរាណ ឬ អាហាបំប៉នអាចព្យាបាលជំងឺរលាកថ្លើមបេជាសៈស្បើយ អ្នក ត្តែរូវតែប្រុងប្រយត្ន័ហើយធ្វើការស្រាវជ្រាវជាមុនសិនហើយពិគ្រោះជាមួយវេជ្ជបណ្ឌិតជាមុនសិនដើម្បីជាសវាងកាចាញ់បោកគេឬខាត់បង់ថវិការក៏ដូចជាពេលវេលាដែលបច្ចុប្បន្ននេះអង្កាសុខភាពពិភពលោកមិនបានទទួលស្គាល់ផលិតផលទាំងជាថ្នាំព្យាបាលរោគរលាកថ្លើមបេនោះទេ។ អ្នកវិទ្យាសាស្រ្តសង្ឃឹមថាវានិងរកឃើញឆាប់ៗ ប៉ុន្តែឥលូវនេះអ្នកត្រូវតែមានភាពអំណត់និងថែរក្សាសុខភាព របស់អ្នកអោយបានល្អដោយញ៉ាំអាហារដែលមានផាសុខភាពនិងជៀសវាងសុរានិងបារី។

៦) ស្រ្តីមានផ្ទៃពោះដែលមានជំងឺរលាកថ្លើមបេត្រូវទៅធ្វើតេស្តរាប់ចំនួនមេរោគរួចប្រឹក្សាជាមួយវេជ្ជបណ្ឌិតរបស់អ្នកអំពីករណីតំរូវអោយព្យាបាលដោយការប្រើរថ្នាំប្រឆាំងមេរោគរលាកថ្លើមបេនេះ។ 
យោងតាមសមាគមថ្លើមរបស់សហរដ្ឋអាមេរិចត្រូវប្រើថ្នាំព្យាបាលករណីដែលមានមេរោគលើសពី ២សែន IU/ml ឬ ១លាន copies /ml (HBV DNA ) ដោយប្រើថ្នាំ Tenofovir ដែលវាមិនប៉ៈពាល់ដល់កូនរបស់អ្នកទេ ។ 

៧) ធ្វើការប្រឆាំងការរើសអើងនៅក្នុងសង្គមហើយអ្នកមានសិទ្ធដូចមនុស្សទូទៅ។ ជំងឺរលាកថ្លើមប្រភេទបេមិនមែនជារបាំងឬជាឧបសគ្គក្នុងការសិក្សា , ការងារ , ជីវិតអាពាហ៍ពិពាហ៍ និង ការមានគរ៌នោះទេ ។ អ្នកត្រូវងើបឡើងពន្យល់និងទាមទាសិទ្ធទាំងនេះជាពិសេសគឺជំហរលើខ្លួនអ្នកផ្ទាល់, មិត្តភក្រ្ត័ , គ្រួសាររបស់អ្នក។ មិនត្រូវរាថយទេប្រសិនបើអ្នកមិនតស៊ូគឺគ្មានអ្នកណាគេមកតស៊ូជំនួសអ្នកទេ។

៨) ត្រូវក្លាហានក្នុងការណែនាំមិត្តភក្រ័ , គ្រួសារ និង មនុស្សជាទីស្រលាញ់ទៅធ្វើតេស្តឈាមរុករកជំងឺរលាកថ្លើមបេនិងចាក់វ៉ាក់សាំងបង្ការ។ ប្រសិនបើអ្នកមានដៃគូររួចហើយចង់រៀបការជាមួយគ្នាអ្នកត្រូវតែប្រាប់ការពិតដល់គាត់ក្នុងការសម្រេចចិត្ត។ ការធ្វើបែបនេះគឺអាចអោយអ្នកទាំងពីរមានទំនុកចិត្តចំពោះគ្នាទៅវិញទៅមកហើយវាជាវិធីមួយដល់ត្រឹមត្រូវ៕


- បកស្រាយដោយ៖ លោកវេជ្ជបណ្ឌិត ភៀវ សូរ៉ែន - មន្ទីរសម្រាកព្យាបាលជំងឺ វឌ្ឍនៈវិជ្ជា 
- យកបទសម្ភាសន៍ រៀបរៀង និងកែសម្រួលដោយ៖ ក្រុមការងារ សុខក្រម (Sokhakrom)

@រក្សាសិទ្ធិគ្រប់អត្ថបទ រូបភាព សំឡេង និងវីដេអូ ដោយ សុខក្រម (Sokhakrom)