(+855) 11 909 020 / 69 909 011

ដើមពុកមាត់ឆ្មារជួយព្យាបាលជំងឺ  

សុខភាព ៖ ការណែនាំបានបង្ហាញថា ដើមសុកឆ្មារ ឫពុកមាត់ឆ្មារ ជួយទប់ស្កាត់ការឡើងជាតិអាស៊ីត ដែលបណ្តាលឲ្យឈឺសន្លាក់ដៃ ជើង ជួយតម្រងនោម បញ្ចុះនោម នឹងបំបាត់ជាតិពុលពីក្នុងខ្លួនតាមរយ:ទឹកនោម ជួយរំលាយអាហារដែលបរិភោគឱ្យបានលឿន ហើយជាពិសេសនោះគឺ ជួយព្យាបាលជម្ងឺរសន្លាក់ឆ្អឹង បានយ៉ាងមានប្រសិទ្ធភាព ។ 

វិធីធ្វើ៖ យកដើមពុកមាត់ឆ្មារ រឺ ពុកឆ្មារ ទៅហាលអោយស្ងួត ហើយយកទៅដាំទឹកផឹក ដូចផឹកតែ ផឹកជាប្រចាំថ្ងៃ ដើម្បីព្យាបាលជំងឺសន្លាក់ឆ្អឹង ។ ក្នុងមួយថ្ងៃ យកស្លឹកស្ងួត ១២ក្រាម ឆុងនឹងទឹកក្តៅ ដូចជាយើងឆុងតែពិសា ។ ដោយឡែកចំពោះ អ្នកដែលកើតជំងឺគ្រួសក្នុងតម្រងនោម ត្រូវយកស្លឹកវាហាលក្នុងម្លប់ឲ្យស្ងួត រួចយកប្រមាណ ១៥សន្លឹក ដាំជាមួយទឹក១លីត្រ ពិសាជាប្រចាំ ៕ 

កែសម្រួលដោយ៖​ សុខក្រម (Sokhakrom) 

ប្រភព៖ អ៊ាង សុផល្លែត និងAngkor beauty