សុខភាពៈ បើលោកអ្នកពិសាភេសជ្ជៈ ដែលផ្សំឡើងពីគ្រឿងផ្សំដូចខាងក្រោមនេះ នោះវានឹងជួយសម្អាតសួត ដែលបង្ការកុំឱ្យកើតជំងឺ ជាពិសេសនោះគឺសម្រាប់អ្នកជក់បារី។
* គ្រឿងផ្សំ
- ម្សៅរមៀត ២ ស្លាបព្រាបាយពេញ
- ខ្ញី ១ មើម
- ខ្ទឹមបារាំង ៤០០ ក្រាម
- ស្ករត្នោត ៤០០ ក្រាម
- ទឹក ១ លីត្រ
* វិធីធ្វើ
-ជាដំបូងដាក់ស្ករត្នោតចូលក្នុងទឹក រួចដាក់វាដាំឱ្យពុះ។ បន្ទាប់ពីទឹកពុះ ហាន់ខ្ទឹមបារាំង និងខ្ញីដាក់ចូល។ ទុកចោលលើចង្ក្រានប្រហែល ៥ នាទី បើកភ្លើងរឹមៗ រួចសឹមបន្ថែមម្សៅរមៀត។ រួចរំងាស់ចោលរហូតហួតទឹកសល់ពាក់កណ្តាល (កន្លះលីត្រ)។ បន្ទាប់មកដកវាចេញពីចង្ក្រាន ហើយសម្រឹតយកទឹក ច្រកដប ទុកឱ្យត្រជាក់ រួចក្លាសេក្នុងទូទឹកកក។
-ដួសវាមកពិសាចំនួន ១ ស្លាបព្រាបាយនៅពេលព្រឹកពោះទទេ និងពេលល្ងាច ១ ស្លាបព្រាបាយទៀត ក្រោយទទួលទានបាយល្ងាចបាន ២ ម៉ោង។ ពិសាអស់កន្លះលីត្រនេះ នោះលោកអ្នកនឹងឃើញពីប្រសិទ្ធិភាពរបស់ភេសជ្ជៈសុខភាពនេះ៕
កែសម្រួលៈ សុខក្រម-Sokhakrom
ដកស្រង់ពីៈ khmeread.com និង Healthy Way of Life