(+855) 11 909 020 / 69 909 011

ព្យាបាលមុនខ្នង ដោយវិធីធម្មជាតិ ៤ យ៉ាងនេះ 

ដើម្បីព្យាបាលមុនខ្នង លោកអ្នកអាចជ្រើសរើសវិធីសាស្រ្តខាងក្រោមនេះបានៈ  

 

- (អំបិល) ងូតទឹក លាយជាមួយអំបិល Epsom ឱ្យបានញឹកញាប់

-(ប៉េងប៉ោះ) ពុះប៉េងប៉ោះទុំ ២-៣ ផ្លែ ឆ្កឹះគ្រាប់ចេញ រួចកិនឱ្យក្លាយជាល្បាយហ្មត់ យកមកលាបលើខ្នង ទុកចោល១យៈពេល ៣០នាទៅ សឹមលាងសម្អាតចេញជាមួយនឹងទឹកធម្មតា (អនុវត្តរៀងរាល់ពេលល្ងាចរហូតទាល់តែជាដាច់)។

- (ក្រូវឆ្មា) យកក្រូចឆ្មាមួយចំហៀង ច្របាច់យកទឹករបស់វា មកលាយជាមួយទឹកធម្មតាបន្តិច រួចលាបឱ្យសព្វស្បែកខ្នង ទុកចោលរហូតទាល់តែស្ងួតខ្នង។ បន្ទាប់មកលាងសម្អាតចេញ ដោយប្រើទឹកក្ដៅឧណ្ហៗជាការស្រេច (អនុវត្តវិធីនេះ យ៉ាងហោចណាស់ ៣ ដងក្នុងមួយសប្ដាហ៍)។  

- (ខ្ទឹមក្រហម) យកខ្ទឹមក្រហម ២ មើម បកសំបកខាងក្រៅចេញ រួចកិនយកទឹក។ បន្ទាប់មក ចាក់ទឹកក្រូចឆ្មា និងទឹកឃ្មុំ ២-៣ ដំណក់ដូចគ្នា ហើយលាយឱ្យសព្វ យកមកលាបលើខ្នង ទុកចោល ១៥-២០នាទី សឹមលាងសម្អាតជាមួយទឹកស្អាតចេញជាការស្រេច (អនុវត្តរៀងរាល់ពេលល្ងាចរហូតទាល់តែជាដាច់)។ 

 

-កែសម្រួលៈ សុខក្រម - Sokhakrom

-ដកស្រង់ពីៈ សុខភាព និង សម្រស់