សុខភាពៈ ការបំបាត់រោមនៅលើបបូរមាត់ដោយប្រើស្កុត ពិតជាឈឺខ្លាំងណាស់ ហើយក៏មិនប្រាកដថា វានឹងមិនដុះវិញដែរ។ ហេតុនេះសុភាពនារីដែលមិនចង់ឱ្យមានរោមខ្មៅៗតូចៗ ដុះនៅលើបបូរមាត់ ឬពុកមាត់ អាចអនុវត្តវិធីធម្មជាតិនេះបាន តាមរយៈការណែនាំខាងក្រោមៈ
គ្រឿផ្សំ
-ទឹកឃ្មុំ ២ ស្លាបព្រាបាយ
-ម្សៅស្រូវសាលី ១ ស្លាបបាយ
-ទឹកក្រូចឆ្មា ២ ស្លាបព្រាកាហ្វេ
វិធីធ្វើៈ
-លាយគ្រឿងផ្សំខាងលើចូលគ្នាឱ្យសព្វ រួចយកវាមកលាភផ្នែកខាងលើបបូរមាត់ ទុកចោល ១៥ នាទី សឹមលាងចេញជាការស្រេច។ អនុវត្តវិធីសាស្រ្តនេះ ក្នុងអំឡុងពេលជាង ១សប្ដាហ៍៕
- កែសម្រួលៈ សុខក្រម - Sokhakrom
- ដកស្រង់ពីៈ សុខភាព និង សម្រស់