សុខភាពៈ ការណែនាំបានបង្ហាញថា បុរស និងស្រ្តីគ្រប់រូប គួរតែលាងមុខឱ្យបានស្អាតជាប្រចាំ ដើម្បីកម្ចាស់បាក់តេរី ល្អងធូលី និងសារធាតុពុលក្នុងបរិយាកាស ដែលតោងជាប់នៅលើស្បែកមុខរបស់លោកអ្នក ការពារកុំឱ្យកើតមុន។ ជាមួយគ្នានេះ ការលាងមុខជាប្រចាំ ឬឱ្យបានញឹកញាប់ គឺធ្វើឱ្យផ្ទៃមុខស្រស់ថ្លា មានសំណើម និងមានប្រយោជន៍ដល់កោសិកាស្បែក ដូចជា ជម្រុញឱ្យកោសិការថ្មីលូតលាស់លឿន ទប់ស្កាត់បញ្ហាមុខចាស់មុនវ័យ៕
- កែសម្រួលៈ សុខក្រម - Sokhakrom
- ដកស្រង់ពីៈ សុខភាព និង សម្រស់