(+855) 11 909 020 / 69 909 011

បើឃើញក្មេងក្អកធ្ងន់ធ្ងរបែបនេះ គួរប្រញាប់នាំក្មេងទៅមន្ទីរពេទ្យជាបន្ទាន់ 

សុខភាព៖ ក្អក គឺជាអាការមួយដែលកើតឡើងលើមនុស្សគ្រប់រូប តែក្នុងករណីដែលមានក្មេងក្អកខ្លាំងខុសពីធម្មតា ហើយក្អករយៈពេលមួយសប្ដាហ៍នៅតែមិនព្រមបាត់ សូមប្រញ៉ាប់នាំក្មេងទៅមណ្ឌលសុខភាពដែលនៅជិតបំផុត ព្រោះថា ក្នុងករណីដែលយឺតយ៉ាវក្នុងការព្យាបាលអាការក្មេងក្អកធ្ងន់ធ្ងរ គឺអាចឈានដល់ការសង្រ្គោះបន្ទាន់។ 
ខាងក្រោមនេះជារោគសញ្ញាដែលបញ្ជាក់ថាក្មេងស្ថិតក្នុងស្ថានភាពក្អកធ្ងន់ធ្ងរ៖
១- អាការក្អក់ធ្ងន់ធ្ងរច្រើនកើតលើក្មេងអាយុតិចជាង ៣ ខែ 
២- កំពុងតែដកដង្ហើមខុសប្រក្រតី និងពិបាកដកដង្ហើម 
៣- ក្អកឡើងស្លេសពណ៌លឿង បៃតង ឬឈាម
៤- កម្ដៅខ្លួនឡើងដល់ ៣៨ អង្សារសេ ចំពោះក្មេងអាយុ ៣ ទៅ ៦ខែ 
៥- កម្ដៅខ្លួនឡើងដល់ ៣៩ អង្សារសេ ចំពោះក្មេងអាយុ ៦ ខែ ឡើងទៅ
៦- ក្អកជាប់គ្នាមិនដាច់ ហើយអាចក្អកខ្លាំងដល់ថ្នាក់ក្អួត
៧- ក្មេងអាចមានជម្ងឺរ៉ាំរ៉ៃ ដូចជា បញ្ហាបេះដូង និងសួតជាដើម។
ដូច្នេះ ប្រសិនបើលោកអ្នកសង្កេតឃើញក្មេងដែលក្អកខ្លាំងស្ថិតក្នុងរោគសញ្ញាខាងលើនេះ សូមប្រញ៉ាប់រុះរាប់នាំក្មេងទៅពិគ្រោះជាមួយគ្រូពេទ្យនៅតាមមណ្ឌលសុខភាពដែលនៅជិតបំផុតឱ្យបានទាន់ពេលវេលា៕ 

ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម (Sokhakrom)