សុខភាព៖ ក្អក គឺជាយន្តការមួយដែលជួយសម្រួលដល់ផ្លូវដង្ហើមតាមរយៈការបញ្ចេញស្លេស និងមេរោគដែលរាំងស្ទះផ្លូវដង្ហើម។
ជាទូទៅ ក្អក គឺជាអាការធម្មតានោះទេ ក៏ប៉ុន្តែវាពិតជារំខានណាស់ ប្រសិនបើអ្នកក្អកនៅពេលយប់។
ដូច្នេះ បើអ្នកក្អក អ្នកអាចសាកល្បងប្រើវិធីទាំង ៤ យ៉ាងខាងក្រោមនេះ៖
១. ទឹកអំបិលក្ដៅឧណ្ហៗ៖ អំបិល ១ ស្លាព្រាបាយ លាយជាមួយទឹកក្ដៅឧណ្ហៗ រួចខ្ពុលមាត់ ហើយខ្ជាក់ចោល។
២. តែខ្ញី៖ ដាំតែខ្ញីផឹកភ្លាមៗ ប្រសិនបើក្អក។
៣. ទឹកក្រូចឆ្មា៖ ពិសាតែក្រូចឆា្ម លាយជាមួយទឹកឃ្មុំពេលយប់ជួយបន្ថយអាការក្អក។
៤. ទឹកឃ្មុំ៖ ផឹកទឹកឃ្មុំទទេរ ១ ស្លាបព្រាកាហ្វេ ពេលយប់។
ចំណាំ៖ អ្នកអាចជ្រើសរើសវិធីណាមួយក៏បាន បើគិតថាងាយស្រួលសម្រាប់ខ្លួនអនុវត្ត៕
- ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម (Sokhakrom)