សុខភាព៖ ការយកផ្លែប៉ោម ដំឡូងបារាំង និងការ៉ុត កិនក្រឡុកបញ្ចូលគ្នា បានក្លាយជាភេសជ្ជៈបែបធម្មជាតិដ៏អស្ចារ្យមួយដែលជំនួយដល់សុខភាព។
ខាងក្រោមនេះជាអត្ថប្រយោជន៍នៃភេសជ្ជៈក្រឡុកនេះ៖
- បង្ការពីការលូតលាស់របស់ជំងឺមហារីក
- ពង្រឹងសួត បង្ការជំងគាំងបេះដូង និងឡើងសម្ពាធឈាម
- ពង្រឹងប្រព័ន្ធភាពស៊ាំ
- ជួយភ្នែកមើលច្បាស់ និងលុបបំបាត់ក្រហម ស្ងួត ឬរោយភ្នែក
- ជួយបំបាត់ឈឺចាប់សាច់ដុំដោយសារហាត់ប្រាណ
- ជួយពោះវៀន បំបាត់ទល់លាមក និងកម្ចាត់ជាតិពុល
- កម្ចាត់ក្លិនមាត់មិនល្អ និងមេរោគបំពង់ក
- បន្ថយការឈឺចាប់ពេលមករដូវ។
ខាងក្រោមនជាការណែនាំ៖
គ្រឿងផ្សំ៖
- ផ្លែប៉ោម
- ដំឡូងបារាំង
- ការ៉ុត
វិធីធ្វើ៖ លាយគ្រឿងកិនក្រឡុកឱ្យម៉ដ្ឋ រួចចាក់ទុកក្នុងដបដាក់ក្នុងទូរទឹកកក ដើម្បីរក្សាគុណភាព។ សូមពិសាម្ដងក្នុងបរិមាណសមល្មម ហើយពិសា ៣ ទៅ ៤ ដង ក្នុងមួយសប្ដាហ៍៕
-ស្រាវជ្រាវ និងកែសម្រួលដោយៈ សុខក្រម-Sokhakrom
-ប្រភពៈ ព័ត៌មានក្នុងស្រុក និងបរទេស