ជំងឺរើម ជាជំងឺម្យ៉ាងដែលបង្កឡើងដោយវីរុស ហើយដែលភាគច្រើនកើតលើមនុស្សដែលមានវ័យចំណាស់។
ជាទូទៅរោគសញ្ញានៃជំងឺរើម គឺចេញពងទឹកថ្លា និងមានជាកញ្ចុំនៅលើស្បែក និងមានអាការឈឺចាប់នៅពេលដែលចេញរោគសញ្ញា។ នៅពេលដែលចេញរោគសញ្ញា អ្នកជំងឺគួរប្រញាប់រុះរាន់ទៅព្យាបាលឱ្យបានត្រឹមត្រូវ។
មានកត្តាជាច្រើនដែលជាមូលហេតុបង្កឱ្យកើតជំងឺរើម ដូចជា កង្វះអនាម័យស្បែក ស្រ្តេស ជំងឺទឹកនោមផ្អែម ជំងឺអេដស៍HIV និងការប្រើប្រាស់ថ្នាំមួយចំនួនជាដើម។
ប្រសិនបើ អ្នកជំងឺពុំបានព្យាបាលឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលាទេនោះ ឬមានយឺតយ៉ាវក្នុងការព្យាបាល នៅពេលដែលជំងឺរើមព្យាបាលជាសះស្បើយ វាអាចបង្សល់ស្លាកស្នាមនៅថ្ងៃក្រោយ។ ចំពោះអ្នកកើតជំងឺរើមនៅលើផ្ទៃមុខ គួរតែយល់ដឹងពីបញ្ហានេះ ហើយរុះរាន់ព្យាបាលជំងឺរើមឱ្យបានទាន់ពេលវេលា ចៀសវាងមានស្លាកស្នាមនៅលើផ្ទៃមុខនៅថ្ងៃក្រោយ៕
- ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម (Sokhakrom)