(+855) 11 909 020 / 69 909 011

វិធី ៧ យ៉ាងជួយកម្ចាត់អាចម៍រុយនៅលើផ្ទៃមុខយ៉ាងមានប្រសិទ្ធភាព

សម្រស់៖ អស់ក្ដីកង្វល់ដោយសារតែអាចម៌រុយកើតលើផ្ទៃមុខទៀតហើយ ដោយគ្រាន់តែអនុវត្តវិធីព្យាបាលដោយខ្លួនឯងតាមបែបធម្មជាតិខាងក្រោមនេះតែប៉ុណ្ណោះ។ 

វិធីទាំង ៧ យ៉ាងជួយបំបាត់ និងបន្ថយអាចម៌រុយនៅលើផ្ទៃមុខ៖

១- ទឹកក្រូចឆ្មារ៖ ជាតិអាស៊ីតក្នុងទឹកក្រូចឆ្មារ (ច្របាច់យកទឹក) យកមកលាបលើផ្ទៃមុខ ២ ដង ក្នុងមួយថ្ងៃ នឹងទុកចោលរយៈពេល ១ ម៉ោង ទើបលាងចេញ។  

២- សម្បកចេកទុំ៖ យក​សម្បក​ចេកទុំ​ កោស​ស្រទាប់​ខាង ក្នុង​របស់​វា រួច​ប៉ា​តទៅ​អាចម៍រុយ​មុនពេល​ចូល​គេង និង​ទុក​ចោល​មួយ​យប់​ ស្អែកក្រោកពីគេងសឹមលុបមុខលាងចេញ។ 

៣- ផ្លែត្រប់៖ យកផ្លែត្រប់ចិតជាចំណិតបន្ទះៗបិតលើបរិវេណកើតអាចម៍រុយ ២ ទៅ ៣ នាទី។ បន្ទាប់មកយកបន្ទះផ្លែត្រប់នោះ ជូតថ្នមៗលើបរិវេណអាចម៍រុយជារង្វង់។ អនុវត្តវិធីនេះយ៉ាងហោចណាស់ ១ សប្ដាហ៍។ 

៤- ទឹកឃ្មុំ៖ យកទឹកឃ្មុំក្នុងបរិមាណសមល្មមទៅលាយជាមួយទឹកធម្មតា ១ ឬ២ស្លាបព្រា។ រួចយកទៅកម្ដៅឱ្យក្ដៅតិចៗ រួចលាបលើបរិវេណមានអាចម៍រុយនៅលើផ្ទៃមុខ។ ទុកចោល ១០ នាទី ទើបលាងសម្អាតជាមួយទឹកត្រជាក់។ 

៥- ទឹកដោះគោជូរ ឬក្រែម៖ យកក្រែមទឹកដោះគោជូរលាបលើផ្ទៃមុខដែលកើតអាចម៍រុយ ដោយទុកចោល២០នាទី ទើបលាងសម្អាតជាមួយទឹកត្រជាក់។ ដោយឡែកចំពោះវិធីស្រដៀងគ្នានេះដែរ លោកអ្នកអាចយកទឹកដោះគោជូរ ឬក្រែមលាបលើផ្ទៃមុខ ទុកចោល ២ ទៅ ៣ នាទីរហូតដល់ស្ងួត ទើបយកកន្សែងមកជូតវាចេញ រួចលាបក្រែមសំណើម ឬក្រែមបណ្ដឹងស្បែកមុខជំនួសវិញ ដាច់កុំលាងសម្អាតជាមួយនឹងទឹកធម្មតា។

៦- ដំឡូងបារាំង៖ យកទឹកដំឡូងបារាំងស្រស់លាបលើអាចម៍រុយ រួចលាងសម្អាតជាមួយនឹងទឹកធម្មតាចេញ។ 

៧- ប៉េងប៉ោះ​៖ យកទឹកប៉េងប៉ោះស្រស់លាបលើអាចម៍រុយ រួចលាងសម្អាតជាមួយនឹងទឹកធម្មតាចេញ។

ចំណាំ៖ ប្រិយមិត្តអ្នកអានអាចជ្រើសរើសវិធីណាមួយមកអនុវត្តក៏បានបើគិតថាស្រួលសម្រាប់ខ្លួន។ ជាមួយគ្នានេះដែរ វិធីខាងលើ មិនត្រឹមតែជួយបំបាត់បញ្ហាអាចម៌រុយនោះទេ ថែមទាំងជំនួយដល់ស្បែកថែមទៀតផង។ តែយ៉ាងណាមិញ ចំពោះអ្នកដែលមានបញ្ហាប្រតិកម្មទៅលើរូបមន្តខាងលើ មិនគួរសាកល្បងធ្វើឡើយ ផ្ទុយទៅវិញ គួរតែរកអ្នកឯកទេសសើស្បែកប្រឹក្សាយោបល់ទើបជាដំណោះស្រាយល្អ៕ 

- ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម​ (Sokhakrom)