មង្ឃុត ជាផ្លែឈើមួយប្រភេទដែលសម្បូរទៅដោយវីតាមីន និងផ្ទុកសារជាតិរ៉ែសំខាន់ៗយ៉ាងច្រើនដូចជា ម៉ាញ៉េស្យូម ដែក សាំងកាសី និង ប៉ូតាស្យូម និងវីតាមីន B C និង E រួមទាំងសារជាតិ Antioxidants ជាដើម។
ខាងក្រោមនេះជាអត្ថប្រយោជន៍ទាំង ១៣ យ៉ាង ដែលទទួលបានពីផ្លែមង្ឃុត៖
១. ជាតិកាកសរសៃ (fiber) ក្នុងផ្លែមង្ឈុត ជួយទប់ស្កាត់មិនឱ្យអ្នកទទួលទានប្រឈមនឹងជំងឺធាត់ និងលើសទម្ងន់។
២. ជួសជុលគ្រឿងក្នុងសារពាង្គកាយឲ្យបានល្អឡើងវិញ រួមទាំងប្រឆាំងនឹង វីរុស និង បាក់តេរី ដូចជាជំងឺ គ្រុនក្តៅ និងផ្តាសាយធម្មតាជាដើម។
៣. បង្កើនកោសិកាឈាមក្រហម និងជួយការពារកុំឲ្យកើតជំងឺខ្វះឈាម ធ្វើឱ្យឈាមរត់បានស្រួល ជួយទប់ស្កាត់បញ្ហាប្រឈមមុខនឹងជំងឺគាំងបេះដូង ការកើនឡើងជាតិខ្លាញ់ និង ការឈឺចុកចាប់ត្រង់ទ្រូងជាដើម ។
៤. កាត់បន្ថយជាតិខ្លាញ់ក្នុងរាងកាយ។
៥. ជួយទប់ស្កាត់បញ្ហាប្រឈមនឹងរបេង និងជំងឺឆ្លងផ្សេងៗទៀត ប្រឆាំងនូវ បាក់តេរីច្រើនប្រភេទ ហើយវា អាចជួយឲ្យ ប្រព័ន្ធសុំាក្នុងរាងកាយខ្លាំងក្លា ។
៦. ជម្រុញដល់ការជួសជុលកោសិកាដែលងាប់ និងការពារពីការកើតជំងឺមហារីក និងជំងឺនានា ដែលទាក់ទងនឹងសរសៃឈាមនិង បេះដូង។
៧. ប្រឆាំងនឹងជំងឺដាច់សរសៃឈាម ការពារមិនឱ្យលើសសំពាធឈាម និងការស្លាប់មួយចំហៀងខ្លួន ដែលបណ្ដាលមកពីលើសសម្ពាធឈាម។
៨. ជំនួយដល់សុខភាពឆ្អឹង ដែលជួយប្រឆំាងនឹងការរលាកសន្លាក់ (ពិសា ២ ទៅ ៣ ផ្លែក្នុងមួយថ្ងៃ)។
៩. ជំនួយដល់ប្រព័ន្ធចងចាំ ប្រឆាំងនឹងជំងឺភ្លេចភ្លាំង ឬវង្វេងវង្វាន់ពេលចាស់ជរា ។
១០. ជំនួយដល់សុខភាពស្បែក ធ្មេញ មិនឱ្យឆាប់ចាស់ និងខូច រួមទាំងជួយថែរក្សាស្បែកដូចជា ការពារ ពីជំងឺ មុន ជំងឺស្បែកស្ងួត និង រលោកស្បែកផងដែរ។
១១. ប្រឆាំងនឹងរ៉ាឌីកាល់ ដែលធ្វើមនុស្សមានអារម្មណ៍តានតឹង។
១២. ជួយសម្រួលកម្រិតអង្គបដិបក្ខការពាររាងកាយឲ្យមានតុល្យភាព ធ្វើឲ្យបន្ថយអាការពាក់ព័ន្ធនឹងប្រតិកម្មបដិបក្ខខ្លួនឯង និងការរលាក ដូចជា ខ្សោយថ្លើម ខ្សោយតម្រងនោម ទឹកនោមផ្អែម រលាកសន្លាក់ លើសឈាម ជំងឺផាគីនសាន់ (Parkinson) ជំងឺក្រពេញទីរ៉ូអ៊ីដ និងភាពខុសប្រក្រតីរបស់ខួរក្បាល ដែលបណ្តាលមកពីការរលាកជាដើម ។
១៣. មង្ឃុតផ្ទុកសារធាតុមានប្រសិទ្ធភាព និងមានសុវត្ថិភាពខ្ពស់ គឺសារធាតុជីអឹម-១ (GM) ដែលគេអាចយកទៅប្រើជាសមាសធាតុផ្សំរបស់គ្រឿងសម្អាង សម្រាប់អ្នកមានបញ្ហាសភាពស្បែករ៉ាំរ៉ៃ ដោយសារមុន និងអាការប្រតិកម្ម។
ចំណាំ៖ បើទោះបីជាផ្លែមង្ឃុតផ្ដល់អត្ថប្រយោជន៍ចំពោះសុខភាពច្រើនមែន តែយើងមិនគួរទទួលទានច្រើនពេកនោះទេ ព្រោះវាអាចបណ្ដាលឱ្យមានជាតិពុលក្នុងថ្លើម តម្រងនោមប្រឈមជំងឺមហារីក បន្ថយបរិមាណគ្រាប់ឈាមស និងធ្វើឱ្យប្រព័ន្ធការពាររាងកាយចុះខ្សោយ។
- ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម (Sokhakrom)