(+855) 11 909 020 / 69 909 011

តើទារកយំ គួរលួងពេលណា និងមិនគួរលួងពេលណា? 

ជាធម្មតារបស់ទារកទាំងអស់ តែងតែយំ និងឧស្សាហ៍យំ ហើយការយំនេះ គឺបានបង្ហាញពីសុខភាពរបស់ពួកគេ។ ជាក់ស្ដែង គេកត់សម្គាល់ឃើញថា ទារកដែលយំខ្លាំងៗ តែងមានសុខភាពល្អប្រសើរជាងទារកមិនសូវយំ និងយំតិចៗ។  តែយ៉ាងណាមិញ ក្នុងករណីខ្លះទៀត ការយំរបស់ទារក គឺកំពុងតែប្រាប់ថា ទារកកំពុងតែជួបប្រទះជំងឺ ឬកំពុងតែឈឺ។ ដូច្នេះ ឪពុកម្ដាយ និងអាណាព្យាបាលទាំងអស់ គួរតែយល់ឱ្យបានច្បាស់ពីការយំរបស់ទារក។ 

ខាងក្រោមនេះជាការបញ្ជាក់ជូន៖ 

ទារកអាយុបាន ៦ ខែ ប្រសិនបើពួកគេភ្ញាក់រករឿង ឬយំនៅពេលយប់ ឪពុកម្ដាយ និងអាណាព្យាបាលទាំងអស់ មិនគួរលើកបីទារក ឬឱ្យទឹកដោះគោទារកបៅឡើយ ព្រោះវាបង្កជាទម្លាប់មិនល្អដល់ទារក និងធ្វើឱ្យទារកខ្សោយ។ ដំបូន្មានល្អបំផុត គួរតែយើងគួរតែតាមដានទារកដែលកំពុងតែយំ រហូតដល់ទារកបាត់យំដោយខ្លួនឯង។ បន្ទាប់ពីបាត់យំ ទារកនឹងគេងបន្តទៀត។ 

ក៏ប៉ុន្តែ ក្នុងករណីដែលទារកយំយូរ និងយំកាន់តែខ្លាំងឡើងៗ ឪពុកម្ដាយ និងអាណាព្យាបាលទាំងអស់ មិនគួរទុកឱ្យទារកយំបែបនេះរហូតទេ ផ្ទុយទៅវិញ គួរតែប្រញាប់លួងទារកឱ្យបាត់យំភ្លាមៗ ហើយបន្ទាប់ពីទារកបាត់យំ ត្រូវដាក់ឱ្យទារកគេងវិញជាធម្មតា។ ត្រូវដឹងថា ការបណ្ដែតបណ្ដោយទុកឱ្យទារកយំយូរ និងយំកាន់តែខ្លាំងឡើងៗ បានផ្ដល់ផលប៉ះពាល់ដល់សុខភាពទារក ជាពិសេសការលូតលាស់ខួរក្បាលរបស់ទារក ហើយអ្វីដែលគ្រោះថ្នាក់បំផុតនោះ គឺទារកអាចយំគាំងរហូតបាត់បង់ជីវិត៕ 

- ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម (Sokhakrom)