ការរងរបួស ការរលាក និងការប៉ះទង្គិចផ្សេងៗ រួមទាំងជំងឺមុន សុទ្ធតែជាមូលហេតុធ្វើឱ្យមានស្លាកស្នាមនៅលើស្បែក ហើយស្លាកស្នាមបានបិតបាំងភាពស្រស់ស្អាត បង្កើតជាក្ដីកង្វល់របស់លោកអ្នកជាខ្លាំង។
ដូច្នេះ ប្រសិនបើលោកអ្នកមិនចង់ឃើញស្លាកស្នាមទាំងនោះ សូមសាកល្បងជាមួយនឹងវិធីធម្មជាតិងាយៗ ៥ យ៉ាង ដែលជួយបន្ថយស្លាកស្នាមនៅលើស្បែកយ៉ាងមានប្រសិទ្ធភាព។
១- ក្រូចឆ្មារ ៖ យកក្រូចឆ្មាពុះជាពីរ រួចយកវាមកដុសថ្នមៗនៅលើស្បែក។
២- ប៉េងប៉ោះ ៖ ចិតប៉េងប៉ោះជាបន្ទះៗ ឬពូតយកទឹកប៉េងប៉ោះ រួចយកចំណិតប៉េងប៉ោះ ឬទឹកប៉េងប៉ោះមកម៉ាស្សាថ្នមៗនៅលើស្បែកមានស្នាម។
៣- ត្រសក់ ៖ យកត្រសក់ចិតជាចំណិត ឬច្របាច់យកតែទឹកត្រសក់ មកបិត ឬលាបលើស្នាមរបួស។
៤- ដំឡូងបារាំង ៖ យកដំឡូងបារាំងឆៅមកកិនឱ្យម៉ដ្ឋ រួចច្របាច់យកតែជាតិទឹករបស់វា ហើយលាបទៅលើស្លាកស្នាម។
៥- បន្ទាលកន្ទុយក្រពើ៖ កាត់ប្រទាលកន្ទុយក្រពើមួយធាង កោសយកតែជាតិជែល រួចយកមកបិទលើស្នាមរបួស រហូតដល់តែវាស្ងួត សឹមយកចេញ។ លោកអ្នកត្រូវអនុវត្តវិធីមួយនេះជារៀងរាល់ថ្ងៃ។
ចំណាំ៖ លោកអ្នកអាចជ្រើសរើសវិធីណាមួយក្នុងចំណោមវិធីទាំង ៥ ខាងលើ និងសូមអនុវត្តវិធីនោះឱ្យបានញឹកញាប់ផងដែរ ទើបមានប្រសិទ្ធភាពកាន់តែខ្ពស់៕
- ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម (Sokhakrom)