ការស្រាវជ្រាវបានឱ្យដឹងថា កន្លះម៉ោង ឬ ១ ម៉ោង មុនពេលទទួលទានអាហារពេលព្រឹក សូមផឹកទឹកអំបិល ១ កែវ ចូលក្នុងពោះសិន ព្រោះសារធាតុក្នុងអំបិលនិងជួយបន្ថយកម្រិតនៃអរម៉ូនស្ត្រេស បន្ថយហានិភ័យជំងឺពុកឆ្អឹង សម្រួលដល់ពោះវៀន កម្ចាត់មេរោគពីពោះវៀន ជួយឱ្យពោះវៀនមានដំណើរការល្អ សម្រួលដល់ប្រព័ន្ធប្រសាទ និងជំនួយឱ្យគេងលក់ស្រួលនៅពេលយប់។
ចំណាំ៖ អំបិល ជាសារធាតុរលាយក្នុងទឹក សម្បូរទៅដោយជាតិសូដ្យូម ម៉ាញ៉េស្យូម កាល់ស្យូម ប៉ូតាស្យូម ស៊ីលីកូន ប្រាក់ និងមាស ដែលវាអាចជួយបណ្តេញជាតិពុលចេញពីរាងកាយ និងបាក់តេរីដែលបង្កគ្រោះថ្នាក់ដល់ពោះវៀនថែមទៀតផង៕
-ស្រាវជ្រាវ និងកែសម្រួល៖ សុខក្រម-Sokhakrom