បើយោងតាមការស្រាវជ្រាវបានឱ្យដឹងថា គ្រាប់ឪឡឹក ផ្ទុកជាតិកាឡូរីទាប តែមានសារធាតុចិញ្ចឹមច្រើន ផ្ដល់អត្ថប្រយោជន៍ល្អចំពោះអ្នកទទួលទានវា។ ជាពិសេសទៅទៀតនោះ ការយកគ្រាប់ឪឡឹកស្រស់ដាំស្ងោរ សម្រិតយកតែទឹកផឹកជួយជួយព្យាបាលជំងឺតម្រងនោម និងបំពង់នោមថែមទៀតផង។
ខាងក្រោមនេះជាការណែនាំអំពីការអនុវត្ត៖
- គ្រឿងផ្សំ៖ គ្រាប់ឪឡឹកស្រស់ ២០ ទៅ ៣០ គ្រាប់ និង ទឹក ២ លីត្រ ។
- វិធីធ្វើ៖ យកគ្រាប់ឪឡឹកកិន ឬ បុកឱ្យម៉ដ្ឋ រួចយកទៅដាក់ក្នុងទឹកដាំស្ងោររយៈពេលប្រមាណ ១៥ នាទី រួចលើកចេញពីចង្រ្កាន។ សូមរក្សាទុកទឹកដែលដាំហើយនោះឱ្យត្រជាក់បន្តិច រួចផឹកវា ក្នុងរយៈពេល ២ ថ្ងៃ ជាប់គ្នា។
- បញ្ជាក់៖ ផឹកនៅថ្ងៃទី ១ ទឹកដាំគ្រាប់ឪឡឹកដែលនៅសេសសល់សូមយកទៅរក្សាទុកក្នុងទូទឹកកកឱ្យបានត្រឹមត្រូវ ដើម្បីទុកផឹកនៅថ្ងៃទី ២ ឬថ្ងៃបន្ទាប់។ ប្រសិទ្ធភាពនៃទឹកដាំគ្រាប់ឪឡឹកមានតែ ២ ថ្ងៃប៉ុណ្ណោះ ដូច្នេះ នៅថ្ងៃទី ៣ សូមអ្នកចាប់ផ្ដើមដាំទឹកគ្រាប់ឪឡឹកផឹកសារជាថ្មីម្ដងទៀត។ សូមអនុវត្តបែបនេះឱ្យបាន ២ ទៅ ៣ សប្ដាហ៍ នោះអ្នកនឹងឃើញលទ្ធផលដ៏អស្ចារ្យរបស់វាជាក់ជាមិនខាន។ ក្នុងរវាង ២ ទៅ ៣ សប្ដាហ៍នោះ សូមព្យាយាមផឹកតែទឹកដាំផ្លែឪឡឹកបានហើយ៕
- ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម (Sokhakrom)