(+855) 11 909 020 / 69 909 011

យកស្លឹកដើមពុកមាត់ឆ្មារឆុងតែផឹកជួយព្យាបាលជំងឺ

ការស្រាវជ្រាវបានឱ្យដឹងថា ដើមសុកឆ្មារ ឫ ពុកមាត់ឆ្មារ ជារុក្ខជាតិមួយប្រភេទ ផ្ទុកនូវសារធាតុដែលជួយព្យាបាលជំងឺ។ 

ជាក់ស្ដែង យកដើមពុកមាត់ឆ្មារ ដាក់ហាលឱ្យស្ងួត បន្ទាប់មកយកទៅដាំទឹកផឹក (ដាំទឹកផឹក ដូចដាំតែផឹក) ជួយព្យាបាលជំងឺសន្លាក់ឆ្អឹង។

ចំពោះអ្នកកើតជំងឺក្រួសតម្រងនោម សូមយកស្លឹកពុកមាត់ឆ្មារ ហាលក្នុងម្លប់ឱ្យស្ងួត បន្ទាប់មកយកស្លឹកក្រៀមដែលហាលហើយនោះ ប្រមាណ ១៥ សន្លឹក ដាំទឹកផឹកក្នុងបរិមាណ ១ លីត្រ។ សូមពិសាជាប្រចាំ។  

បន្ថែមពីលើនេះដែរ ដើមពុកមាត់ឆ្មារ ក៏ផ្ទុកនូវសារធាតុជួបទប់ស្កាត់ការឡើងជាតិអាស៊ីតដែលបណ្ដាលឱ្យឈឺសន្លាក់ដៃជើង បញ្ចុះទឹកនោម ច្រោះជាតិពុលចេញពីរាងកាយតាមរយៈទឹកនោម ជួយរំលាយអាហារ និងជាពិសេសនោះ ជួយព្យាបាលជំងឺពាក់ព័ន្ធនឹងសន្លាក់ឆ្អឹងយ៉ាងមានប្រសិទ្ធភាព៕ 

- ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម (Sokhakrom