បូសជាការឡើងកន្ទួលរលាកលើស្បែកពណ៌ផ្កាឈូក ឬក្រហម មានខ្ទុះនៅខាងក្នុង និងធ្វើឱ្យមានការឈឺចាប់។ ភាគច្រើន វាបង្កឡើងដោយសារបាក់តេរីម៉្យាងហៅថា staphylococcal និងអាចកើតមានចំពោះមនុស្សគ្រប់វ័យ ប្រសិនពួកគេខ្វះអនាម័យ កង្វះអាហាររូបត្ថម្ភ ប៉ះជាមួយសារធាតុគីមី និងជាអ្នកជំងឺរ៉ាំរ៉ៃ។
ទោះជាយ៉ាងណាក៏ដោយ បូសហាក់ត្រូវបានសម្គាល់ថាប្រឈមចំពោះក្មេងក្នុងអត្រាមួយខ្ពស់បំផុត។ ដូច្នេះ ប្រសិនរកឃើញថាកូនតូចរបស់អ្នកកើតបូសញឹកញាប់នោះ អ្នកគួរអនុវត្តតាមគន្លឹះខាងក្រោម៖
• បោកសម្អាតសម្លៀកបំពាក់ កន្លែងគេង កន្សែងពោះគោ ជាប្រចាំ
• សម្អាត និងព្យាបាលដំបៅដែលនៅលើស្បែក
• រក្សាអនាម័យដល់កូនតូចរបស់អ្នកជាប្រចាំ
• រក្សាសុខភាពក្មេងឱ្យល្អតាមដែលអាចធ្វើបាន
• លាងសម្អាតកូនរបស់អ្នកជាមួយសាប៊ូដុំ ទឹកក្តៅឧណ្ហៗ ឬប្រើសូលុយស្យុងសម្លាប់មេរោគតាមការណែនាំ
• សូមកុំច្របាច់បូសកូនរបស់អ្នក ព្រោះវាអាចធ្វើឱ្យបូសកាន់តែធ្ងន់ធ្ងរ និងធ្វើឱ្យកូនអ្នកឈឺចាប់ខ្លាំង
• ត្រួតពិនិត្យបូសកូនរបស់អ្នកជាប្រចាំ បើមានលេចចេញបូសថែមទៀត ឬបូសឡើងធំ ឬឈឺចាប់ខ្លាំង ត្រូវនាំកូនអ្នកទៅជួបគ្រូពេទ្យជាបន្ទាន់
• ផ្តល់ថ្នាំបំបាត់ការឈឺចាប់ដល់កូនរបស់អ្នកតាមការណែនាំ ក្នុងករណីចាំបាច់។
- ស្រាវជ្រាវ រៀបរៀង និងកែសម្រួលដោយ៖ ក្រុមការងារ សុខក្រម (Ms.DN)