ជាទូទៅ រាកអាចបាត់ទៅវិញដោយខ្លួនឯងក្នុងរយៈពេល ២ ឬ ៣ ថ្ងៃ ដោយមិនចាំបាច់ព្យាបាល ប៉ុន្តែបើអ្នករាករហូតមួយអាទិត្យមិនបាត់ ឬរាករាល់ថ្ងៃ អ្នកប្រហែលអាចកំពុងប្រឈមនឹងបញ្ហាណាមួយដោយមិនដឹងខ្លួន។
អ្នកអាចនឹងរាកញឹកញាប់ ប្រសិនអ្នកស្ថិតក្នុងលក្ខខណ្ឌណាមួយក្នុងចំណោលលក្ខខណ្ឌខាងក្រោម៖
• ការឆ្លងមេរោគ៖ អ្នកអាចប្រហែលឆ្លងពីអ្នកជំងឺណាម្នាក់ និងបន្ទាប់ពីទទួលទាន អាហារ ឬទឹកដែលមានផ្ទុកមេរោគ។ ចំពោះអ្នកធ្វើដំណើរមួយចំនួនងាយប្រឈមនឹង ការរាកបំផុត ពិសេសក្នុងតំបន់កំពុងអភិវឌ្ឍ ដូច្នេះអ្នកត្រូវប្រុងប្រយ័ត្នចំពោះចំណី អាហារដែលអ្នកបរិភោគ។
• ការប្រើថ្នាំ៖ អ្នកនឹងរាកជាប្រចាំប្រសិនអ្នកកំពុងប្រើថ្នាំប្រឆាំងការបញ្ចេញជាតិអាស៊ីត ថ្នាំបន្ទន់លាមក ថ្នាំផ្សំប្រភេទខ្លះ ថ្នាំគីមី ថ្នាំបញ្ចុះខ្លាញ់ អ័រម៉ូនទីរ៉ូអ៊ីត Lithium, Theophylline, Colchicine Digitalis និងMeformine ជាដើម។
• ការទទួលទាន៖ សម្រាប់អ្នកចូលចិត្តទទួលទានជាតិកាហ្វេអ៊ីន ឬអាល់កុលច្រើនខ្លាំងពេក នឹងធ្វើឱ្យរាកញឹកញាប់ ដូច្នេះអ្នកគួរបន្ថយកម្រិតនៃការទទួលទានបើអាច។
• ការពុល៖ ពពួកថ្នាំសម្លាប់សត្វល្អិត ប្រភេទផ្សិតខ្លះ និងជាតិអាសេនិក អាចបង្កឱ្យអ្នក រាកបានដែរ។
• បញ្ហាប្រព័ន្ធរំលាយអាហារ៖ ដោយសារតែការមានប្រតិកម្មជាមួយពពួកឡាក់តូស ឬបញ្ហាលំពែក នឹងធ្វើឱ្យអ្នករាកខុសធម្មតា។
• ការកាត់ផ្នែកណាមួយនៃពោះវៀនតូច៖ បន្ទាប់ពីអ្នកបានវះកាត់រួច អ្នកអាចនឹងមិនអាច ស្រូបចូលនូវគ្រប់អ្វីដែលអ្នកញ៉ាំដូចពីមុនឡើយ ហើយវានឹងធ្វើឱ្យអ្នកឧស្សាហ៍រាក។
• វះកាត់ប្រមាត់៖ ការថយចុះនូវទឹកប្រមាត់ក្នុងពោះវៀនធំបន្ទាប់ពីអ្នកបានកាត់ប្រមាត់ ចេញ ធ្វើឱ្យលាមកសម្បូរនូវជាតិទឹកច្រើនជាធម្មតា។
• បញ្ហាអ័រម៉ូន៖ អ្នកជំងឺក្រពេញទីរ៉ូអ៊ីត ទឹកនោមផ្អែម adrenal disease និងZollinger-Ellison syndrome សុទ្ធតែអាចធ្វើឱ្យរាក។
• ក្រៅពីនេះ អ្នកអាចរាកដោយដារតែមាន ដុះដុំសាច់ រលាកប្រព័ន្ធរំលាយអាហារ និងការព្យាបាលមហារីកដោយកាំរស្មី។
ដោយឡែក ប្រសិនបើអ្នករាកញឹកញាប់ តែពុំបានស្ថិតក្នុងលក្ខខណ្ឌខាងលើ សូមទៅប្រឹក្សាជាមួយគ្រូពេទ្យបន្ថែមឱ្យបានទាន់ពេលវេលា៕
- ស្រាវជ្រាវ រៀបរៀង និងកែសម្រួល៖ សុខក្រម (Ms.DN)