ដូចអ្នកបានជ្រាបរួចមកហើយពីមូលហេតុដែលបង្កឱ្យឈឺខ្នង ដែលរួមមាន សម្ពាធលើសាច់ដុំ ឬសរសៃចងឆ្អឹង រលាកសន្លាក់ កោងខ្នង ជាដើម។
តែបើអ្នកឈឺឆ្អឹងខ្នងរហូតលេចចេញអាការបែបនេះ សូមប្រញាប់រុះរាន់ទៅជួបជាមួយគ្រូពេទ្យជាបន្ទាន់ ព្រោះវាមិនមែនជាការឈឺឆ្អឹងខ្នងធម្មតានោះទេ វាអាចជារោគសញ្ញានៃជំងឺធ្ងន់ធ្ងរណាមួយដែលកំពុងតែមាន ឬវិវត្តក្នុងរាងកាយរបស់យើង។
ខាងក្រោមនេះជាអាការដែលតម្រូវឱ្យទៅជួបគ្រូពេទ្យជាបន្ទាន់៖
- បន្តជាប់ ឬឈឺចាប់ខ្លាំង ជាពិសេសនៅពេលយប់ ឬពេលដេក
- ចាក់រាលទៅជើងម្ខាង ឬទាំងសងខាង ជាពិសេសការឈឺនៅក្រោមជង្គង់
- ធ្វើអោយខ្សោយ, ស្ពឹក ឬឈឺឈៀបៗនៅជើងម្ខាង ឬទាំងសងខាង
- កើតឡើងជាមួយនឹងការហើម ឬក្រហមខ្នង
- ជាមួយគ្នានេះដែរ ចូរពិគ្រោះជាមួយគ្រូពេទ្យបើសិនជាអ្នកចាប់ផ្តើមមានអាការៈឈឺខ្នងជាលើកដំបូងក្រោយពីអាយុបាន ៥០ឆ្នាំ ឬបើសិនជាអ្នកមានប្រវត្តិកើតជំងឺមហារីក, ជំងឺពុកឆ្អឹង, ប្រើថ្នាំ Steroid ឬញៀនគ្រឿងស្រវឹង។
- ស្រាវជ្រាវ រៀបរៀង និងកែសម្រួលដោយ៖ ក្រុមការងារ សុខក្រម (Sokhakrom)