(+855) 11 909 020 / 69 909 011

អត្ថប្រយោជន៍នៃផ្លែទន្លាប់ដែលអ្នកពុំធ្លាប់បានដឹង 

តើអ្នកពិតជាចូលចិត្តញ៉ាំផ្លែទន្លាប់ណាស់មែនទេ? ចុះមានដឹងអំពីអត្ថប្រយោជន៍របស់វាចំពោះសុខភាពដែរឬទេ? 

ផ្លែទន្លាប់ ជាប្រភេទផ្លែឈើម្យ៉ាងដែលសម្បូរជាតិកាកសរសៃFiber គ្មានជាតិកូឡេស្តេរ៉ូល សូដ្យូម ទង់ដែង វីតាមីន A B និងC។  

ខាងក្រោមនេះជាអត្ថប្រយោជន៍នៃផ្លែទន្លាប់៖ 

- បន្ថយការស្រេកឃ្លានអាហារ និងជួយរក្សាតុល្យភាពទម្ងន់ 

- សម្រួលដល់ប្រព័ន្ធរំលាយអាហារ និងជួយព្យាបាលអាការទល់លាមក 

- ជាតិស្ករក្នុងផ្លែទន្លាប់មិនធ្វើឱ្យប៉ះពាល់ពាលដល់អ្នកជំងឺលើសឈាម និងអ្នកជំងឺទឹកនោមផ្អែម 

- ជួយបន្ថយសារជាតិសូដ្យូមក្នុងរាងកាយ ដែលជាសារជាតិបង្កឱ្យយើងលើសឈាម ជាលទ្ធផលបរិភោគផ្លែទន្លាប់ជួយបន្ថយការប្រឈមជំងឺលើសឈាម

- ជំនួយដល់ប្រព័ន្ធភាពស៊ាំ ដែលជាប្រព័ន្ធមួយពីធម្មជាតិរបស់រាងកាយ មានតួនាទីការពារ និងប្រឆាំងការឆ្លងជំងឺ ពិសេសជំងឺឆ្លងដូចជា ជំងឺផ្តាសាយ និង ជំងឺហឺតជាដើម

- ផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម ជួយកំចាត់រ៉ាឌីកាល់សេរី ដែលជាភ្នាក់ងារបង្កឲ្យមានជំងឺមហារីក

- ពង្រឹងគុណភាពភ្នែក និងទប់ស្កាត់ការចុះខ្សោយនៃភ្នែក

- ជំនួយដល់រាងកាយស្រូបយកជាតិដែកពីអាហារ ដែលល្អសម្រាប់កោសិកាផលិតគ្រាប់ឈាមក្រហម 

- បរិភោគផ្លែទន្លាប់បន្ថយអាការក្អក 

- បរិភោគផ្លែទន្លាប់មិនធ្វើឱ្យឡើងទម្ងន់ តែជួយបឺតស្រូបយកជាតិខ្លាញ់ក្នុងរាងកាយជួយឱ្យស្រកទម្ងន់

- ស្រាវជ្រាវ រៀបរៀង និងកែសម្រួលដោយ៖ ក្រុមការងារ សុខក្រម (Sokhakrom)