ចូលចិត្តបិតម៉ាស់មុខ ត្រូវដឹងពីចំណុចទាំងអស់នេះ
សុខភាព៖ អ្នកពិតជាបានដឹងរួចមកហើយ អំពីអត្ថប្រយោជន៍នៃការបិតម៉ាស់នៅលើផ្ទៃមុខ ដែលបានផ្ដល់នូវជាតិសំណើមដល់ស្បែក ទប់ស្កាត់ភាពជ្រីវជ្រួញ បន្តឹងស្បែកមុខ កម្ចាត់ជាតិខ្លាញ់ ទន់រលោង និងភ្លឺថ្លា។
តែយ៉ាងណាមិញ អ្នកក៏គួរតែដឹងផងដែរ អំពីគន្លឹះមួយចំនួនទាក់ទងនឹងការបិតម៉ាស់។ ខាងក្រោមនេះជាការបញ្ជាក់ជូន៖
- អ្នកត្រូវជ្រើសរើសម៉ាស់បិតមុខដែលត្រូវនឹងស្បែកមុខរបស់អ្នក ចៀសវាងប្រតិកម្ម និងរមាស់ស្បែកមុខ។
- អ្នកមានស្បែកមុខស្ងួត និងមិនសូវផាត់មុខ អាចបិតម៉ាស់បានដោយមិនចាំបាច់ប្រើប្រាស់ឡេទ្រនាប់ការពារផ្ទៃមុខ។ តែដោយឡែកចំពោះ អ្នកចូលចិត្តតុបតែងមុខ ត្រូវប្រើឡេទ្រនាប់ការពារផ្ទៃមុខជាមុនសិន មុននឹងបិតម៉ាស។
- សូមលាងសម្អាតផ្ទៃមុខឱ្យបានស្អាតជាមុន មុននឹងបិតម៉ាស់។
- ក្រោយលាងសម្អាតមុខ មិនគួរតុបតែងមុខភ្លាមៗនោះទេ (ផាត់ម្សៅ)
- នៅមុនចូលគេង សូមលាងសម្អាតផ្ទៃមុខដែលបាន Make up ឱ្យបានស្អាត ជៀសវាងរមាស់ និងខូចស្បែកមុខ
បញ្ជាក់៖ បើអ្នកប្រើប្រាស់ផលិតផលបិតមុខ រឿងចម្បងត្រូវធ្វើ គឺសូមអានការណែនាំនៅលើកញ្ចប់ម៉ាស់បិតមុខ៕
- ស្រាវជ្រាវ រៀបរៀង និងកែសម្រួលដោយ៖ ក្រុមការងារ សុខក្រម (Sokhakrom)