(+855) 11 909 020 / 69 909 011

អ្នកអាចនឹងកើតជំងឺឬសដូងបាតប្រសិនបើកើតរោគសញ្ញាទាំងនេះ

ឬសដូងបាត គឺជាសរសៃ​ឈាម​ដែល​នៅ​ជុំ​វិញ បាត​ក្រោម ទ្វារ​ធំ​ នៅ​ក្រសាល់​គូថ ឬ​នៅ​ចុង​ពោះវៀន​ធំ។ 

ប៉ុន្តែនៅពេលដែលឬសដូងបាតរីកធំខុសពីធម្មតា ជួនលៀនចេញមកក្រៅ ជួន​លាក់​កប់​ហើម​នៅ​ខាង​ក្នុង​ ទើបគេហៅថា ជំងឺឬសដូងបាត។ 

ដូច្នេះ មនុស្សគ្រប់រូបសុទ្ធតែមានឬសដូងបាតដូចគ្នា តែមិនប្រាកដថាគ្រប់គ្នាសុទ្ធតែកើតជំងឺឬសដូងបាតនោះទេ។ 

សញ្ញាសម្គាល់ អ្នកអាចនឹងកើតជំងឺឬសដូងបាតប្រសិនបើកើតរោគសញ្ញាទាំងនេះ៖ 

- ពិបាកបត់ជើងធំ 
- ហើមពោះ ឆ្អល់ពោះ
- ឈឺចាប់ រមាស់ក្រហាយនៅទ្វារលាមក
- ឈឺចង្កេះខ្នង
- ឈឺក្បាល ឧស្សាហ៍វិលមុខ ឆាប់ឆេវឆាវ និងមួរម៉ៅ
- តឹងៗទ្រូង ថប់ៗដង្ហើម 
- ពិបាកបត់ជើងតូច និងចុះខ្សោយចំណង់ផ្លូវភេទ 
- ស្បែកឧស្សាហ៍ឡើងកន្ទួលរមាស់ និងសាច់ឈាមមិនស្រស់ថ្លា
- បេះដូងចុះខ្សោយ ឆាប់ភ័យ ឆាប់តក់ស្លុត ឆាប់ខឹង ឆាប់រំជួលចិត្ត
- ឈាមរត់មិនស្រួល និងមិនទៀងទាត់ 

- ស្រាវជ្រាវ រៀបរៀង និងកែសម្រួលដោយ៖ ក្រុមការងារ សុខក្រម (Sokhakrom)