រលាកទងសួត គឺជាជំងឺឆ្លងតាមរយៈការដកដង្ហើម ដោយសារតែខ្យល់បរិយាកាសដែលយើងស្រូបចូលមានផ្ទុកមេរោគបង្កជំងឺរលាកសួត។
មានកត្តាជាច្រើនដែលបង្កឱ្យកើតជំងឺរលាកសួត ដែលក្នុងនោះរួមមាន៖
- ឆ្លងតាមការដកដង្ហើម ៖ កើតជំងឺហឺត និងជក់បារី ជាពិសេសការស្រូបយកផ្សេងបារីពីអ្នកដទៃដែលជក់ក្បែរនោះ។ បូកផ្សំទាំងប្រព័ន្ធការពាររាងកាយចុះខ្សោយស្រាប់ផងដែរ។
- ចំពោះអ្នកជំងឺដែលគេងសម្រាកព្យាបាលនៅមន្ទីរពេទ្យយូរពេក ក៏ប្រឈមជំងឺរលាកសួតផងដែរ ដោយសារតែនៅមន្ទីរពេទ្យពោរពេញដោយមេរោគ ដូច្នេះ នៅពេលដែលអ្នកជំងឺគេនៅមន្ទីរពេទ្យដកដង្ហើម មេរោគទាំងនោះនឹងស្រូបចូលក្នុងផ្លូវដង្ហើមអ្នកជំងឺ។
នៅពេលដែលនរណាម្នាក់កើតជំងឺរលាកសួត នោះវានឹងលេចចេញរោគសញ្ញាជំងឺដូចជា៖
- ក្អក (ស្លេសពណ៍បៃតង ឬ លឿង ឬ អាចមានឈាម)
- ក្តៅខ្លួន (អាចខ្លាំង ឬ ល្មម)
- ក្តៅរងារញាក់
- ពិបាកដង្ហើម ដកដង្ហើមខ្លីញាប់
- បែកញើសច្រើនខុសពីធម្មតា
- ឈឺទ្រូង ជាអាការញឹកញាប់ជាងគេ។
ដូច្នេះ ប្រសិនបើអ្នកមិនចង់កើតជំងឺរលាកសួតនោះទេ គួរបញ្ឈប់ការជក់បារី និងនៅឱ្យឆ្ងាយពីអ្នកជក់បារី ព្រោះផ្សែងបារីដែលគេផ្លុំចោល ពោរពេញទៅដោយមេរោគបង្កជំងឺរលាកសួត៕
- ស្រាវជ្រាវ រៀបរៀង និងកែសម្រួលដោយ៖ ក្រុមការងារ សុខក្រម (Sokhakrom)