(+855) 11 909 020 / 69 909 011

អត្ថប្រយោជន៍នៃការជិះកង់សន្សឹមៗរាល់ពេលព្រឹក និងល្ងាច 

ជារៀងរាល់ព្រឹក និងល្ងាច ជិះកង់ហាត់ប្រាណដោយធាក់សន្សឹមៗ១ម៉ោង ទៅ១ម៉ោងកន្លះ ទទួលបានអត្ថប្រយោជន៍ចំពោះសុខភាព ដូចជា ៖

- ជម្រុញឱ្យសរសៃ​ឈាម បេះ​ដូង និងខួរ​ក្បាល ធ្វើចលនាបានល្អ
- បណ្ដេញជាតិពុលចេញពីរាងកាយ ឈាមរត់ស្រួល និង ឆ្អឹងរឹងមាំ
- បង្កើនផាសុខភាពផ្លូវចិត្ត ធ្វើឱ្យអារម្មណ៍ស្ងប់ល្អ ស្រស់ស្រាយ និងបណ្ដុះការគិតបែបវិជ្ជមាន 
- បង្កើនភាពរហ័សរហួន និងថាមពលដល់រាងកាយ ខួរក្បាល និងសុខភាពផ្លូវចិត្តជាចម្បង 

បញ្ជាក់ ចំពោះអ្នកធ្វើការ គួរតែជិះកង់សន្សឹមៗព្រឹកឡើងកន្លះម៉ោង ទៅ១ម៉ោង ស្រូបយកបរិយាកាសបង្កើនការគិតវិជ្ជមាន និងអារម្មណ៍ស្រស់ស្រាយ មុនទៅធ្វើការ។ ហើយគួរតែ ជិះកង់យឺតៗក្រោយបញ្ចប់ម៉ោងការងាររៀងរាល់ពេលល្ងាច ដើម្បីបន្ធូរភាពតានតឹងរបស់ខួរក្បាល និងសុខភាពផ្លូវចិត្ត។

- ស្រាវជ្រាវ រៀបរៀង និងកែសម្រួលដោយ៖ ក្រុមការងារសុខក្រម-Sokhakrom