(+855) 11 909 020 / 69 909 011

តើមានហេតុផលសំខាន់ៗអ្វីខ្លះ តម្រូវឱ្យឪពុកម្ដាយនាំកូនៗមកចាក់ថ្នាំបង្ការ? 

ការចាក់ថ្នាំបង្ការ ឬវ៉ាក់សាំង គឺជាវិធីវេជ្ជសាស្រ្តមួយ ដែលជួយការពារលោកអ្នក មិនឆ្លងជំងឺ ទប់ស្កាត់ការរាត្បាតជំងឺ និងបន្ថយហានិភ័យធ្ងន់ធ្ងរនៅពេលលោកអ្នកមានជំងឺ។

ហេតុផលសំខាន់ៗដែលឪពុកម្ដាយត្រូវនាំកូនមកចាក់ថ្នាំបង្ការគឺ ៖ 

១. សារជាតិនៃថ្នាំបង្ការ ជួយការពារកុមារពីហានិភ័យឆ្លងជំងឺផ្សេងៗ 
២. បន្ថយហានិភ័យនៃការកើតជំងឺធ្ងន់ធ្ងរ (បើសិនជាកុមារឈឺ គឺកុមារមិនឈឺធ្ងន់ធ្ងរ)
៣. ថ្នាំបង្ការខ្លះតម្រូវឱ្យស្រ្តីមានផ្ទៃពោះចាក់ ដើម្បីការពារហានិភ័យមួយចំនួនកើតចំពោះទារកក្នុងផ្ទៃ និងពេលទារកកើតមក
៤. កុមារមិនងាយឈឺ ដែលជួយសន្សំសំចៃថវិកាក្នុងគ្រួសារ

- ស្រាវជ្រាវ រៀបរៀង និងកែសម្រួលដោយ ៖ ក្រុមការងារ សុខក្រម - Sokhakrom