.ជងឺរលាកថ្លើមប្រភេទ C គឺជាជំងឺដែលធ្វើឲ្យមានអត្រាឈឺនិងមរណៈច្រើន។ មេរោគរលាកថ្លើមប្រភេទសេ ចំលងទៅមនុស្សជិត ១៧០លាននាក់ជុំវិញពិភពលោក។ ក្នុងនោះអ្នកជំងឺវិវត្តន៍ទៅជារលាកថ្លើមរាំរ៉ៃគឺមានលើសពី ៨០ភាគរយ ហើយនៅសល់ ១០ទៅ២០ភាគរយទៀតគឺ អាចជាសះស្បើយដោយខ្លួនឯងបានចំពោះអ្នកដែលមានប្រព័ទ្ធការពាររាង្គកាយខ្លាំងពីធម្មជាតិ។
ជងឺរលាកថ្លើមប្រភេទ C ស្រួចស្រាវគឺមានរោគសញ្ញាចេញរមាស់ត្រឹមតែ ២០ភាគរយប៉ុន្នោះ ហើយវាកំរធ្ងន់ធ្ងរណាស់។ ភាគច្រើនអ្នកជំងឺដែលមានរលាកថ្លើម C រាំរ៉ៃគឺមិនមានរោគសញ្ញាទេ ។ ៦០ទៅ៨០ភាគរយនៃអ្នកជំងឺរលាកថ្លើម C រាំរ៉ៃគឺ ឡើងជាតិពុលក្នុងថ្លើម ( Alanine aminotransferase ) និង ៣០ភាគរយទៀតគឺ កំរិតជាតិពុលនៅធម្មតា បើទោះបីជារកឃើញចំនួនមេរោគក្នុងឈាមច្រើនក៏ដោយ ( detected HCV RNA ) ។
ជងឺរលាកថ្លើមប្រភេទ C រាំរ៉ៃ ដែលមិនបានព្យាបាលទាន់ពេលវេលាគឺមាន ១/៣ និងវិវត្តន៍ទៅជាខូចថ្លើម រឹង និង ក្រិន ក្នុងកំឡុងរយៈពេលមួយ។ ចំពោះទំនាក់ទំនងរវាងចំនួនមេរោគ ពូជមេរោគ និង ដំណើរការវិវត្តន៍នៃជំងឺ គឺមានលក្ខណៈមិនដូចគ្នាទេ។
ចំពោះមនុស្សមានអាយុលើសពី 40 ឆ្នាំ, ភេទប្រុស, ពិសារស្រាច្រើន, អ្នកមានមេរោគរលាកថ្លើម B រួមផ្សំ, ឬ មានមេរោគអេដស៍រួមផ្សំ, ឬ មានជំងឺខ្លាញ់រុំថ្លើមរួមផ្សំ និង ប្រព័ទ្ធការពារចុះខ្សោយរួមផងនោះ គឺត្រូវបានកត់សំគាល់ថា ងាយប្រឈមនឹងការវិវត្តន៍ទៅជាថ្លើមរឹង និង ក្រិនលឿន។
ចំពោះអ្នកជំងឺក្រិនថ្លើម គឺមានអត្រាកើតមហារីកថ្លើមរហូត ដល់ ២ទៅ៥ភាគរយក្នុង១ឆ្នាំ។ នៅពេលបច្ចុប្បន្ននេះ អ្នកជំងឺរលាកថ្លើមសេនៅដំនាក់កាលក្រិនថ្លើមគឺជាមូលហេតុចំបងដែលត្រូវប្តូរថ្លើម។
ការព្យាបាលជំងឺរលាកថ្លើម C អោយទាន់ពេលវេលា និងមិនទុកអោយជំងឺវិវត្តន៍ទៅជាធ្ងន់គឺជាវិធីដ៏ល្អបំផុតក្នុងការបញ្ជៀស ក្រិនថ្លើម និង មហារីកថ្លើម។ ការបណ្តោយ ឬ ទុកចោលមិនព្យាបាល ឬ រង់ចាំជំងឺវិវត្តន៍ធ្ងន់ធ្ងរ ទោះមានលុយព្យាបាលក៏មិនអាចជួយសង្រ្គោះថ្លើមយើងបានទាន់ពេលវេលាដែល៕
បកស្រាយដោយ៖ វេជ្ជបណ្ឌិត ភៀវ សូរ៉ែន (Health Education Series) ជាសមាជិកសមាគមថ្លើមសហភាពអឺរ៉ុប(EASL)
- កែសម្រួលដោយ៖ ក្រុមការងារ សុខក្រម (Sokhakrom)
« បើលោកអ្នកជួបប្រទះបញ្ហាជំងឺរលាកថ្លើមប្រភេទ C សូមទំនាក់ទំនងមកកាន់ Vadhanak Vichea Clinic-មន្ទីរសម្រាកព្យាបាលវឌ្ឍនៈវិជ្ជា »