ការឡើងទម្ងន់ជាបញ្ហាប្រឈមដែលប្រជាជនយើងបានជួបប្រទះជារៀងរាល់ថ្ងៃហើយយើងអាចដឹងបានតាមរយះការគណនា BMI ដោយយកទម្ងន់(គីឡូ)ចែកនិងកំពស់(ម៉ែត្រ) លើកជាការ៉េ។
1) លើសទម្ងន់ដែលមានBMI ចាប់ពី២៥ដល់២៩.៩គីឡូក្នុង មួយម៉ែត្រការ៉េ
2) ធាត់ដែលមានBMIលើសពី៣០គីឡូក្នុងមួយម៉ែត្រការ៉េ
3) ធាត់ខ្លាំង ដែលBMIលើសពី៤០គីឡូក្នុងមួយម៉ែត្រការ៉េ ។
ការឡើងគីឡូបានជះឥទ្ធិពលអាក្រក់និងបណ្ដាលអោយប្រឈមនិងជម្ងឺដូចជា៖
- ស្ទះសរសៃឈាមបេះដូង
- ដាច់សរសៃឈាមខួរក្បាល
- ជំងឺទឹកនោមផ្អែមប្រភេទទី២
- ខ្សោយតម្រងនោមរ៉ាំរ៉ៃ
- ជំងឺមហារីកថ្លើម តម្រងនោម ដោះ និងដៃស្បូន
- ចំពោះស្រ្ដីមានផ្ទៃពោះអាចធ្វើអោយលើសសំពាធឈាម បំរុងក្រឡាភ្លើង ទឹកនោមផ្អែម កូនកើតមុនខែ ស្ទះដង្ហើមកំឡុងពេលគេង ប្រឈមនឹងការសម្រាលដោយវះកាត់ អូសបន្លាយពេលវេលាក្នុងពេលសម្រាល ពិបាកដាក់ថ្នាំសណ្ដំក្នុងពេលវះកាត់ ធ្វើអោយទារកក្នុងផ្ទៃលើសទម្ងន់(៤គីឡូ)។
- ផលវិបាកក្រោយសម្រាល: ដុំឈាមស្ទះសរសៃឈាមខ្មៅ ប្រឈមនិងការបង្កររោគខ្ពស់ មានជំងឺបាក់ទឹកចិត្ត អាចធ្វើអោយទារកប្រឈមនិងជំងឺពីកំណើតដូចជា មានផលប៉ះពាល់ដល់ការវិវត្តន៍ប្រព័ន្ធប្រសាទ ការវិវត្តន៍បេះដូងខុសប្រក្រតី បញ្ហាឆ្អឹងច្រមុះនិងមាត់ ការលូតលាស់អវោៈយវៈខុសប្រក្រតី។
កត្តាដែលនាំអោយឡើងទម្ងន់៖
- ការបញ្ជេញថាមពលតិច
- ការបាត់បង់សាច់ដុំតាមអាយុ
- ការញ៉ាំអាហារដែលសំបូរដោយកាបូនអ៊ីដ្រាត
- ការញ៉ាំអាហារប្រភេទ Fast food ដូចជា ដំឡូងបារាំងបំពង បង្អែមដែលផ្អែមខ្លាំង សាច់ក្រហម។
- ការញាំអាហារលើសពី5ដងក្នុងមួយថ្ងៃ។
- កត្តាជម្ងឺនាំអោយឡើងទំងន់៖
+ Hypothalmic obesity(ជំងឺកម្រ) បណ្ដាលមកពីការប៉ះទង្កិចខួរក្បាល ដុំសាច់ ការរលាកខួរក្បាល ការវះកាត់នៅតំបន់ច្រមុះផ្នែកខាងក្រោយ រឺការកើនឡើងសំពាធក្នុងខួរក្បាល ដែលប៉ះពាល់ដល់តំបន់ Ventromedial រឺ Paraventricular នៃ Hypothalamus រឺ Amygdala។
+ Cushing syndrome ដែលបណ្ដាលមកពីការប្រើ ថ្នាំប្រឆាំងការរលាករយៈពេលយូរ
+ Hypothyroidism ការថយចុះអ័រម៉ូនក្រពេញក្នុង
+ Polycystic ovary syndrome
+ Growth hormone deficiency ធ្វើអោយកើនឡើងខ្លាញ់។
+ Mental disorder ជម្ងឺបាក់ទឹកចិត្ត។
- កត្តាថ្នាំ: Antipsychotic antidepressants antiepileptics antihyperglycemic ។
ដើម្បីរក្សាទម្ងន់រឺបញ្ចុះទម្ងន់ យើងត្រូវរក្សាBMIអោយនៅក្រោម25គីឡូក្នុងម៉ែត្រការ៉េ រឺទំហំត្រគាកអោយតូចជាង ៨៨ សង់ទីម៉ែត្រសម្រាប់ស្រ្ដី ១០២សង់ទីម៉ែត្រសម្រាប់បុរស ដោយយើងត្រូវ ៖
- ធ្វើការហាត់ប្រាណយ៉ាងតិច ៣០នាទីក្នុងមួយថ្ងៃ ៥ថ្ងៃក្នុងមួយសប្ដាណ៍
- ផ្លាស់ប្ដូរទម្លាប់ក្នុងការរស់នៅ
- ប្រើប្រាស់ថ្នាំបញ្ចុះទម្ងន់
- ធ្វើការវះកាត់
- ធ្វើការផ្លាស់ប្ដូររបបអាហារដោយប្រើចានតូច អាហារដែលមានបន្លែចំរុះពណ៌ ញ៉ាំអាហារសម្រន់ដែលល្អសម្រាប់សុខភាព ដូចជាដុំបន្លែឆៅ ផ្លែឈើ គ្រាប់ធញ្ញជាតិសម្រាប់ពេលឃ្លានចន្លោះអាហារបីពេល៕
#ដោយលោកវេជ្ជបណ្ឌិត ឃួន សតិកា (Health Education Series)
- កែសម្រួលដោយ៖ ក្រុមការងារ សុខក្រម (Sokhakrom)
( Vadhanak Vichea Clinic-មន្ទីរសម្រាកព្យាបាលវឌ្ឍនៈវិជ្ជា )