(+855) 11 909 020 / 69 909 011

ស្វែងយល់អំពី៖ រោគសញ្ញា ញ័ររាង្គកាយ(Tremor)

ញ័រគឺជាចលនាជាចង្វាក់ ដោយអចេតនានិងមិនអាចគ្រប់គ្រងបាននៃផ្នែកណាមួយឬអវយវៈនៃរាងកាយរបស់អ្នកជំងឺដែលវាជាសញ្ញាមួយមានមូលហេតុនៅពីក្រោយជាច្រើន។ហើយប្រភេទនៃការញ័រមានពីរប្រភេទគឺនៅពេលសម្រាកនិងកំពុងធ្វើរសកម្មភាព។

មូលហេតុនៃការញ័ររួមមានដូច៖

  • ថ្នាំពេទ្យដូចជាថ្នាំព្យាបាលជំងឺហឺត (theophylline និង albuterol) ។
  • អស់កម្លាំងសាច់ដុំ។
  • ទទួលទានជាតិកាហ្វេអ៊ីនច្រើនពេក។
  • ភាពតានតឹងអារម្មណ៍។
  • វ័យចំណាស់។
  • កំរិតជាតិស្ករក្នុងឈាមទាប។
  • ដាច់សរសៃឈាមខួរក្បាល។
  • ប៉ះទង្គិចខួរក្បាល។
  • ជំងឺផាកឃីនសុន( Parkinson disease)ដែលជាជំងឺដែលបណ្តាលមកពីការបាត់បង់កោសិកាខួរក្បាលដែលផលិតdopamine។
  • ពិសារស្រារច្រើន។
  • ជំងឺ hyperthyroidism  ជាជំងឺមួយដែលក្រពេញកររបស់ផលិតអរម៉ូនទីរ៉ូអ៊ីតច្រើនពេក។
  • បញ្ហាខួរតូច។
  • បញ្ហាវិបត្ដិផ្លូវចិត្ដ។

#ដោយលោកវេជ្ជបណ្ឌិត ស៊ិន សុភារ៉ា(Health Education Series)
- កែសម្រួលដោយ៖ ក្រុមការងារ សុខក្រម (Sokhakrom)

( Vadhanak Vichea Clinic-មន្ទីរសម្រាកព្យាបាលវឌ្ឍនៈវិជ្ជា )