(+855) 11 909 020 / 69 909 011

ជំងឺរលាកថ្លើមដោយសារការផឹកស្រា

ជំងឺរលាកថ្លើម គឺជារយៈពេលកើតឡើងស្រួចស្រាល នៃការចេញលឿងចំពោះអ្នកជំងឺ ដែលបានផឹកស្រាច្រើន។ នៅពេលពិនិត្យឈាមមានការកើនឡើង នៃកម្រិតឈាមហូរ និងផលធៀបកម្រិតរលាក ( AST/ ALT ratio ) > 2 និងមានការកើនឡើង នៃគ្រាប់ឈាមស។

លក្ខណៈជំងឺនៃការរលាកថ្លើមដោយសារស្រាគឺ៖

• កោសិកាថ្លើមឡើងហើមប៉ោង។

• មានការប្រមូលផ្តុំកោសិកាឈាមស ពពួក Eosinophilia និង Neutrophil ។

ការវិភាគ និងការកំណត់រោគ៖

• មានប្រវត្តិជំងឺផឹកស្រាច្រើន

• ពិនិត្យឃើញថ្លើមរីកធំ

• កើនឡើងកំរិតរលាក AST និងពពួកឈាមស Neutrophil

• ថតសួតដើម្បីរកមើលជំងឺផ្លូវដង្ហើមដែលបានពាក់ពន្ធ័

• អេកូសាច់ថ្លើម ដើម្បីរកមើលពីការក្រិន ឬមានដុំនៅថ្លើម និង ទាចទឹក

• បើមានទាចទឹក ៖ បូមទឹកទៅបណ្តុះមេរោគ។

ការព្យាបាល៖

• ការព្យាបាលដំបូង៖

   - ឈប់ផឹកស្រា

   - ដាក់សេរ៉ូមដើម្បីបំពេញជាតិទឹកឲ្យគ្រប់

   - បញ្ចូលវីតាមីនដែលបានបាត់បង់

   - ប្រើថ្នាំសំលាប់មេរោគក្នុងករណីមានការចម្លងរោគបន្ថែម

   - ប្រើថ្នាំពួក Benzodiazepines(chlordiazepoxide) ដើម្បីគ្រប់គ្រងរោគសញាផ្តាច់ស្រា។

• បំប៉នចំនីអាហារឲ្យបានគ្រប់គ្រាន់ ឬ អាចបញ្ចូលអាហារតាមរយះការបាញ់អាហារបញ្ចូល

• ប្រើថ្នាំ steroid therapy ( prednisolone 40mg ) ក្នុងមួយថ្ងៃ ករណីពិន្ទុរនៃកម្រិតរលាកថ្លើមដោយសារស្រា > 9 ។

• ករណីមានការបង្កររោគ៖ បើមានសញ្ញានៃការបង្ករោគដូចជា រលាកផ្លូវដង្ហើមផ្នែកខាងក្រោម ឬរលាកផ្លូវទឹកនោម ត្រូវប្រើរថ្នាំសម្លាប់មេរោគ។

• ករណីដែលរលាកថ្លើមដោយសារស្រាកម្រិតធ្ងន់ធ្ងរ គឺមានអត្រាស្លាប់ខ្ពស់បំផុត លើសពី ៥០% ក្នុងរយៈពេល ៣០ថ្ងៃ៕

បកស្រាយដោយ៖ វេជ្ជបណ្ឌិត ភៀវ សូរ៉ែន (Health Education Series)
-កែសម្រួលដោយ៖ ក្រុមការងារ សុខក្រម (Sokhakrom)
-Vandhanak Vichea Clinic-មន្ទីសម្រាកព្យាបាលវឌ្ឍនៈវិជ្ជា)