(+855) 11 909 020 / 69 909 011

ពងបែកមាត់ ត្រូវព្យាបាលបែបណា?

ពងបែកមាត់ភាគច្រើន កើតឡើងនៅក្នុងមាត់ ឬតំបន់ជិតមាត់ ។ ពងបែក ដែលមានដោយ ទឹករាវនេះ អាចធ្វើឲ្យអ្នករលាកមាត់ខ្លាំង វាអាចនឹងបង្ករគ្រោះថ្នាក់បើសិនជាទុកវាចោល ដោយមិនអើពើពីវិធីព្យាបាលទេ។ 
មូលហេតុដែលបណ្ដាលឲ្យមានពងបែកមាត់៖
•        ស្ដ្រេស
•        ផ្ដាសាយ
•        ប្រតិកម្មទៅនឹងអ្វីមួយ (allegy)
•        ក្ដៅខ្លួនខ្លាំង
•        ប្រតិកម្មអាហារ
•        នៅក្រោមកម្ដៅថ្ងៃខ្លាំង។
ក្នុងករណីធ្ងន់មួយចំនួន វានឹងមានការឈឺចាប់ខ្លាំង ដូច្នេះអ្នកគួរតែទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញ ដើម្បីដឹងអំពីមូលហេតុ និងរកវិធីព្យាបាល ដែលសមស្រប។ ទោះជាយ៉ាងណាក្តី ក្នុងករណីស្រាល ពងបែកមាត់នេះ ក៏អាចបណ្តាលឱ្យមានការឈឺចាប់ដល់អ្នកដូចគ្នា។ តែសូមកុំបារម្ភ ខាងក្រោមនេះ គឺជាវិធីព្យាបាលដ៏សាមញ្ញមួយចំនួន ដើម្បីព្យាបាលបញ្ហាពងបែកមាត់បានប្រកបដោយប្រសិទ្ធភាព។

១-បរិភោគអាហារ ដែលអាចពង្រឹងប្រព័ន្ធភាពស៊ាំ ដូចជា ខ្ញី អាល់ម៉ុង ស្ពៃ សុទ្ធតែជាបន្លែសម្បូរទៅដោយ ភ្នាក់ងារប្រឆាំងបាក់តេរី ដែលអាចកម្ចាត់ពងបែកមាត់ យ៉ាងមានប្រសិទ្ធភាព។ 
២- ខ្ទឹមស ឆៅ ខ្ទឹមស គឺជាថ្នាំផ្សះពីធម្មជាតិ ដែលមានប្រយោជន៍យ៉ាងខ្លាំង ក្នុងការព្យាបាលពងបែកមាត់ក្នុងរយៈពេល ត្រឹមតែមួយយប់។ ទោះជាយ៉ាងណា អ្នកចាំបាច់ត្រូវប្រាកដថា អ្នកមិនមានប្រតិកម្មជាមួយនឹងខ្ទឹមស  មុននឹងសាកល្បងវិធីមួយនេះ។ 
៣- ក្រូច ក្រូចឆ្មារ ក៏មានប្រសិទ្ធភាពក្នុងការព្យាបាល ពងបែកមាត់ផងដែ ដោយចំណាយពេល ត្រឹមមួយយប់ ប៉ុណ្ណោះ។ 
៤- ទទួលទាន យ៉ាអួ និងឈីស  វិធីដ៏ពេញនិយមមួយទៀត ក្នុងការព្យាបាល ពងបែកមាត់ គឺការទទួលទានយ៉ា អួ ឬឈីស។ លក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្ម និងបាក់តេរីរបស់អាហារទាំងពីរមុខខាងលើ អាចជួយបន្ថយការ រលាក និងអារម្មណ៍ ក្រហល់ក្រហាយ ដែលបណ្តាលមកពីពងបែកមាត់៕