(+855) 11 909 020 / 69 909 011

នោមឈឺ ប៉ះពាល់ដល់សុខភាពបែបណាខ្លះ?

នោមឈឺ គឺស្តែងចេញពីភាពមិនធម្មតា ឬឈឺចាប់ អំឡុងពេលបត់ជើងតូច។ វាច្រើនកើតលើស្ត្រីច្រើនជាងបុរស ចំពោះបុរសវាច្រើនកើតលើបុរសវ័យចំណាស់។

មូលហេតុបណ្តាលមកពី៖

១.នោមឈឺ គឺជាសញ្ញាចម្បងមួយ ដែលបង្ករដោយមេរោគបាត់តេរី ជាមូលហេតុបណ្តាលឱ្យមានការរលាកផ្លូវបង្ហូរនោម។ ប្រពន្ធ័ទឹកមូត មានដូចជា បំពង់បង្ហូរនោមផ្នែកខាងក្រៅ ប្លោកនោម បំពង់បង្ហូរនោមផ្នែកខាងក្នុង និងតម្រងនោម។ ហើយការរលាកផ្នែកណាមួយនៃសរីរាង្កទាំងនោះ គឺជាមូលហេតុបង្កឱ្យឈឺចាប់អំឡុងពេលបត់ជើង។

២.ស្រ្តីកើតច្រើនជាងបុរសដោយសារបំពង់បង្ហូរនោមផ្នែកខាងក្រៅរបស់ស្រ្តីខ្លីជាងបុរស ដែលជាហេតុធ្វើឱ្យមេរោគបាក់តេរីងាយស្រួលក្នុងការធ្វើដំណើរទៅកាន់ប្លោកនោម។

  • ចំពោះស្រ្តីមានផ្ទៃពោះ និងស្រ្តីក្រោយអស់រដូវ ក៏មានអត្រាខ្ពស់ក្នុងការបង្កររោគផ្លូវបង្ហូរនោមផងដែរ។
  • ចំពោះបុរសការរលាក នៃក្រពេញប្រូស្តាតជាមូលហេតុបណ្តាលឱ្យនោមឈឺ, នោមក្រហាយ, និងពិបាកក្នុងការបត់ជើងផងដែរ។

៣. STD គឺជាជំងឺឆ្លងតាមការរួមភេទមេរោគដូចជា Herpes, Gonorrhea, និង Chlamydia គឺជាមូលហេតុបង្កឱ្យរលាកផ្លូវបង្ហូរនោមផ្នែកខាងក្រៅ។

រោគសញ្ញា៖

រោគសញ្ញា គឺអាស្រ័យទៅលើមូលហេតុដែលបណ្តាលឱ្យនោមឈឺ ហើយវាមានរោគសញ្ញាបន្ថែមពីការនោមឈឺ មានដូចជាបញ្ហាខាងក្រោម៖

ការរលាកប្លោកនោម បណ្តាលឱ្យ៖

  • នោមញឹក
  • នោមញាប់
  • មិនអាចគ្រប់គ្រងការទប់នោមបាន
  • ឈឺលើថ្ងាស់
  • ទឹកនោមល្អក់ឬមានធុំក្លឹន
  • នោមឈាម។

ការលាកតម្រងនោម បណ្តាលឱ្យ៖

  • ឈឺចាប់នៅតំបន់ចង្កេះ
  • ក្តៅខ្លួន
  • រងាញាក់
  • ក្អួតចង្អោរ
  • ទឹកនោមល្អក់ ឬពណ៏តែចាស់
  • នោមញឹក នោមញាប់និងនោមឈឺ
  • នោមឈាម ឬនោមមានខ្ទុះ។

ការលាកផ្លូវបង្ហូរនោមផ្នែកខាងក្រៅ នឹងបង្កឱ្យ៖

  • ក្រហមនឹងឈឺចាប់នៅជុំវិញបំពង់បង្ហូរនោមផ្នែកខាងក្រៅ
  • មានហូរខ្ទុះ
  • នោមក្រហាយនឹងឈឺចាប់ពេលនោម
  • នោមដាច់ នោមដាច់ ឬស្ទះនោម។

ការលាកទ្វាមាស បណ្តាលឱ្យ៖

  • ឈឺនឹងរមាស់នៅតំបន់ទ្វាមាស
  • មានធ្លាក់ស
  • មានធុំក្លឹន
  • ឈឺចាប់អំឡុងពេលរួមភេទ និងនោមក្រហាយ នោមឈឺ។

ការធ្វើរោគវិនិច្ឆ័យ៖

ការធ្វើរោគវិនិច្ឆ័យអាស្រ័យទៅតាមមូលហេតុបង្ក

  • ពិនិត្យឈាម ពិនិត្យទឹកនោម
  • ក្នុងករណីសង្ស័យមានជំងឺឆ្លងតាមការរួមភេទ ត្រូវយកវត្ថុវិភាគពីកន្លែងបង្កទៅវិភាគ។
  • ថតកាំរស្មី X នឹង ពិនិត្យអេកូសាស្រ្ត។

ការព្យាបាល៖

  • កាព្យាបាលអាស្រ័យទៅតាមមូលហេតុបង្ក
  • ក្នុងករណីជំងឺឆ្លងតាមការរួមភេទ ដៃគូរបស់អ្នកត្រូវធ្វើការព្យាបាលផងដែរ។
  • ថ្នាំសំលាប់មេរោគក្នុងករណីបង្កដោយមេរោគបាត់តេរី
  • ថ្នាំបំបាត់ការឈឺចាប់

ការបង្ការ៖

  • ត្រូវញាំទឹកឱ្យបានច្រើន
  • ចំពោះស្រ្តីបន្ទាប់ពីបន្ទោបង់រួចត្រូវជួតសំអាតពីមុខទៅក្រោយដើម្បីការពារការនាំមេរោគមកផ្នែកខាងមុខ ហើយគួរតែបត់ជើងតូចភ្លាមៗបន្ទាប់ពីរួមភេទរួច ដើម្បីបញ្ចេញមេរោគមកខាងក្រៅតាមបំពង់បង្ហូនោម។
  • ស្រ្តីគួរតែសំអាតតំបន់បន្តពូជឲ្យបានស្អាតល្អ នឹងរក្សាឲ្យស្ងួត ជៀសវាងការប្រើប្រាស់សាប៊ូ ស្ព្រាយនៅតំបន់បន្តពូជ៕

បកស្រាយដោយ៖ វរជ្ជបណ្ឌិត ជីវ វ៉េងដារ៉ូត  (Health Education Series)
-កែសម្រួលដោយ៖ ក្រុមការងារ សុខក្រម (Sokhakrom)
-Vandhanak Vichea Clinic-មន្ទីសម្រាកព្យាបាលវឌ្ឍនៈវិជ្ជា)