(+855) 11 909 020 / 69 909 011

ការថែរក្សារសុខភាពរាង្គកាយ​ និងផ្លូវចិត្ត គឺជារឿងសំខាន់បំផុតអាចការពារវីរុស COVID-19

បងប្អូនប្រជាពលរដ្ធយើង ភាគច្រើនបានព្យាយាមការពារខ្លួនដោយការធ្វើអនាម័យដៃ​ និង​ពាក់ម៉ាស់ជាដើម​ ក៏ប៉ុន្តែពួកគាត់បានភ្លេចនូវការការពារខ្លួនដ៏សំខាន់បំផុតមួយសម្រាប់ប្រឆាំងនឹងវីរុសកូវីដ១៩ (COVID-19)។

លោកវេជ្ជបណ្ឌិត ឈាង ស៊ីដេត ឯកទេសថ្លើម ក្រពះ ពោះវៀន​និងឫសដូងបាត បានបង្ហាញពីហេតុ ២យ៉ាង ដើម្បីការពារជំងឺឆ្លងកូវីដ១៩ (COVIDS-19) បាន គឺការមើលថែរក្សារសុខភាពរាង្គកាយ​ និង​ ផ្លូវចិត្តរបស់យើងអោយបានល្អ​បំផុត។

សុខភាព​រាង្គកាយ​ និង​ ផ្លូវចិត្តពិតជាមានឥទ្ធិពលយ៉ាងល្អ និងមានប្រសិទ្ធភាពបំផុតក្នុងការទប់បទល់ទៅនឹងជំងឺឆ្លងនានា រួមទាំងវីរុសថ្មីនេះផងដែរ​។ សុខភាព​ល្អនោះមានន័យថាប្រព័ន្ធ​ភាពស៊ាំ​ (Immune system) របស់យើងមានភាពខ្លាំងហើយរឹងមាំ ដែលអាចមានលទ្ធភាពឆ្លើយតប​ ក៏ដូចជាប្រយុទ្ធប្រឆាំងទៅនឹងការឈ្លានពាន​របស់មេរោគផ្សេងៗ​ចូលមកក្នុងរាង្គកាយរបស់យើង​។

ជំងឺ​ COVID-19 នេះ គឺជាជំងឺឆ្លងមួយប្រភេទ ដែលមានភាពកាចសាហាវ ដោយបង្ករឱ្យមានការប៉ះពាល់ដល់ប្រពន្ធ័ផ្លូវដង្ហើមធ្ងន់ធ្ងរ​ ហើយអាចប៉ះពាល់ដល់អាយុជីវិតផងដែរ​ ដែលវាបង្ករឡើងដោយពពួកមេរោគ​ (Microorganisms) ដែលហៅថា​ Virus។ (ឧទាហរណ៍​ដូច​ជា​ ផ្តាសាយ​ធំ​ ស្អូច​ អុចស្វាយ​ និង​ ជម្ងឺ​កញ្ជ្រិល​ជាដើម)​ ។

ថ្វីត្បិត​តែ​វាជាជម្ងឺថ្មីមួយ ដែលកាចសាហាវតែជាវាប្រភេទ​ Virus infection ដូច្នេះហើយឱសថភាគច្រើន គឺបានត្រឹមតែកាត់បន្ថយភាពធ្ងន់ធ្ងរនឹងការ​វិឌ្ឍន៍លឿននៃជម្ងឺ​ ហើយមិនមានប្រសិទ្ធ​ខ្ពស់ក្នុងការព្យាបាលនោះឡើយ​ ក៏ប៉ុន្តែប្រពន្ធ័ភាពស៊ាំនៃរាង្គកាយរបស់មនុស្ស គឺដើរតួនាទីយ៉ាងចម្បងក្នុងការការពារ​ កាត់បន្ថយភាពកាចសាហាវរបស់មេរោគ និង​ កំចាត់ជម្ងឺដែរបង្ករឡើងដោយ​ Virus ទាំងនេះ យ៉ាងមានប្រសិទ្ធភាពបំផុត​ (ហើយពេលខ្លះដោយមិនចាំបាច់ប្រើថ្នាំពេទ្យព្យាបាលផង)​។

ប្រពន្ធ័ភាពស៊ាំខ្លាំងល្អ គឺបានដោយសារ​៖
-​ ការទទួលទាននូវអាហារដែលសម្បូរទៅដោយសារជាតិចិញ្ចឹមមានប្រយោជន៍​ (សម្បូរ​ Vitamines,​ សាច់,​ បន្លែរបៃតង​ និង​ ផ្លែឈឺ​ ។ ល។)​ ។
-​ ទទួលទានដំណេកគ្រប់គ្រាន់​ (មនុស្សពេញវ័យយ៉ាងតិច​ ៥ទៅ ៦ម៉ោងក្នុងមួយថ្ងៃ)​ ។
-​ ហាត់ប្រាណ​ លេងកីឡា​ និង​ បញ្ចេញសកម្មភាពរាង្គកាយជាប្រចាំថ្ងៃអោយបានច្រើន​ ។

ចំណុចសំខាន់មួយទៀតនោះ គឺ​ថែរក្សារភាពរឹងមាំផ្នែកអារម្មណ៍​ (ផ្លូវចិត្តល្អ)​ មិនគួរព្រួយ​បារម្ភ​ខ្លាំងជ្រុលពេក​ ប្របូកច្របល់​ ភិតភ័យ​ស្លន់ស្លោ​ អំពីបញ្ហារផ្សេងៗ​ ឬពត៌មានមិនពិតនិងមិនច្បាស់លាស់នោះឡើយ​ ដែលវាអាចបង្ករអោយមានភាពតានតឹងផ្លូវចិត្ត​ (Stress) ដែលអាចផ្តល់ផលប៉ះពាល់យ៉ាខ្លាំងទៅដល់សុខភាពទូរទៅ​ (ញាំមិនបាន​ គេងមិនលក់​ រាង្គកាយទ្រុតទ្រោម​ និង​ ប្រព័ន្ធ​ភាពស៊ាំ​ចុះស្រោយ)​ ។

ជាចុងក្រោយ​ ភាពភ័យខ្លាច គឺគ្រាន់តែដើម្បីប្រយ័ត្ននិងការពារខ្លួន​ តែយើងត្រូវប្រើភាពវ័យឆ្លាត ដើម្បីដោះស្រាយបញ្ហារប្រសើរជាង​៕

 

បកស្រាយដោយ៖ ​វេជ្ជបណ្ឌិត​​ ឈាង​ ស៊ីដេត ឯកទេសថ្លើម ក្រពះ ពោះវៀន​និងឫសដូងបាត

កែសម្រួលដោយ៖ សុខក្រម (SokhaKrom)