(+855) 11 909 020 / 69 909 011

ការការពារ ៣ យ៉ាង ដើម្បីកម្ចាត់មេរោគកូវីដ ១៩

វីរុសកូវីដ១៩ (Covid-19) គឺជាជំងឺឆ្លងដែលមានន័យថា វាអាចឆ្លងរាលដាលដោយផ្ទាល់ ឬដោយប្រយោលពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតបាន។ ជំងឺនេះ ពាក់ព័ន្ធនឹងបំពង់ផ្លូវដង្ហើមផ្នែកខាងលើរបស់លោកអ្នក ដូចជាច្រមុះ បំពង់ក ផ្លូវដង្ហើម និងសួត។

ជំងឺនេះ បណ្ដាលមកពីវីរុសថ្មីមួយ ដែលត្រូវបានគេចាត់ទុកថាជា មេរោគឆ្លង ឬ Coronavirus ដោយបានគេរកឃើញដំបូងនៅទីក្រុងវូហាន ប្រទេសចិន កាលពីខែធ្នូ ឆ្នាំ២០១៩ កន្លងទៅ។

វិធីការពារ ៣ យ៉ាង ដើម្បីកម្ចាត់មេរោគកូវីដ១៩ (Covid-19)៖

១)ការពារខ្លួនអ្នក៖

  • លាងដៃរបស់អ្នកឱ្យបានទៀងទាត់ជាមួយសាប៊ូ និងទឹកឱ្យបានច្រើនដង
  • រក្សាទុកទឹកអាល់កុលឱ្យរួចរាល់សម្រាប់ពេលគ្មានសាប៊ូ និងទឹក
  • កុំប៉ះ ភ្នែក មាត់ ឬច្រមុះរបស់អ្នកដោយដៃមិនស្អាត
  • រក្សាចម្ងាយយ៉ាងហោចណាស់ ១ ម៉ែត្រពីអ្នក ដែលក្អក ឬកណ្ដាស់
  • អនុវត្តការស្វាគមន៍ដោយគ្មានការប៉ះគ្នាទៅវិញទៅមក គឺជម្រាបសួរ ឬគ្រវីដៃ ឬលើកដៃជាសញ្ញាជាជាងការចាប់ដៃ។

២)ការពារមនុស្សជាទីស្រលាញ់របស់អ្នក៖

  • កុំកណ្ដាស់ ឬក្អកចូលក្នុងដៃរបស់អ្នក។ ប្រើក្រដាសជូតមាត់ ហើយបោះចោលភ្លាមៗ ឬកណ្ដាស់នៅផ្នែកខាងក្នុងនៃកែងដៃរបស់អ្នក។
  • កុំធ្វើដំណើរ ឬទៅកន្លែងណា ដែលមានមនុស្សច្រើន ប្រសិនបើអ្នកឈឺ។
  • ចូរពាក់ម៉ាស ប្រសិនបើអ្នកឈឺ ឬនៅពេលអ្នកកំពុងមើលថែ អ្នកដែលមានរោគសញ្ញា។

៣)ការពារសហគមន៍របស់អ្នក៖

  • ប្រសិនបើអ្នកមានអារម្មណ៍មិនស្រួល សូមស្វែងរកការព្យាបាល
  • ប្រសិនបើអ្នកក្តៅខ្លួន ក្អក ឬពិបាកដកដង្ហើម សូមស្នាក់នៅក្នុងផ្ទះ។ ទាក់ទងអ្នកជំនាញថែទាំសុខភាព ហើយធ្វើតាមដំបូន្មានរបស់ពួកគេ។
  • កុំចែករំលែក «ព័ត៌មានបញ្ជូនបន្តគ្នា» សូមចែករំលែកតែព័ត៌មានពិតប្រាកដ តាមរយៈអ្នកជំនាញវេជ្ជសាស្ត្រ។

   សម្រាប់សំណួរបន្ថែម និងរាយការណ៍ពីស្ថានភាពនៃជំងឺកូវីដ១៩ (Cvoid-19) សូមទាក់ទងក្រសួងសុខាភិបាលតាមរយៈទូរស័ព្ទលេខ ១១៥ ឬ       គ្រូពេទ្យទទួលបន្ទុកចំនួន ២០ខ្សែ៖

  • ០៧៧ ៨៦៩ ២១៤ /០៧៧ ២០១ ៦៥៣ /០៧៧ ៣៩០ ៥៩២ /០៨៩ ២៣៣ ៨៤៧
  • ០១៧ ៨៥២ /០៩២០១៧ ៩៧៥ ២៨០ /០១៧ ៨៥១ ៧៧៣ /០១៧ ៨៧៣ ២៦១
  • ០១២ ៦១២ ០០៥ /០១៧ ៩៤៧ ៣៩០ /០១២ ៧៦ ៦៤៦២ /០១៦ ៧៦៦ ៧៥២
  • ០១២ ៩៥៨ ១៧៩ /០៩៩ ៩៦៦ ៧៧៩ /០៩៩ ៦២៩ ២១៤ /០១១ ២០២ ០២៩
  • ០៧៨ ៩៩០ ៥៦៦ /០១២ ៩៣៩ ២៨៧ /០១២ ៦៩០ ០០៨ /០១២ ៤៥៤ ៥២៦៕

 

ប្រភព៖ RGC