ការរក្សាគម្លាតសង្គម គឺជារក្សាគម្លាតពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត យ៉ាងតិច ១ម៉ែត្រ ដើម្បីចូលរួមកាត់បន្ថយការឆ្លងជម្ងឺកូវីដ១៩ (Covid-19)។ អ្នកជំនាញ តម្រូវឱ្យមនុស្សគ្រប់គ្នានៅផ្ទះ និងអនុវត្តតាមវិធីបង្ការទាំងនេះ៖
១.ជៀសវាងកន្លែងមនុស្សច្រើន និងកន្លែងជួបជុំអ៊ូអរ ព្រោះថាបើសិនអ្នកជួបមនុស្សកាន់តែច្រើន ភាគរយដែលអ្នកនឹងឆ្លងកាន់តែខ្ពស់។ អ្នកជំនាញបានក៏លើកទឹកចិត្តឱ្យយើងគិតក្នុងចិត្តថា គ្រប់គ្នាដែលជាអ្នកជួប សុទ្ធតែផ្ទុកវីរុសនេះទាំងអស់គ្នា ព្រោះវាជាការពិតដែលអ្នកខ្លះអាចផ្ទុកមេរោគនេះ ប៉ុន្តែមិនចេញរោគសញ្ញា។
២.រស់នៅដោយមានអនាម័យខ្ពស់ ខ្ទប់មាត់ ឬច្រមុះ នៅពេលដែលអ្នកក្អកដោយប្រើក្រដាសជូតមាត់ ឬកែងដៃរបស់អ្នក ជៀសវាងការប្រើបាតដៃទទេ។
៣.ពេលដែលអ្នកនៅកន្លែងសាធារណៈ ត្រូវចាំថា រក្សាគម្លាត ១ម៉ែត្ររបស់អ្នក ព្យាយាមកាត់បន្ថយប្រាស្រ័យទាក់ទងនានា បើសិនអ្នកចាំបាច់ត្រូវទៅទិញសម្ភារៈប្រើប្រាស់ផ្សេងៗ សូមជៀសវាងការទៅនៅម៉ោងដែលមានមនុស្សអ៊ូរអរ។
បើអ្នកនៅតែទៅធ្វើការ សូម្បីសម្អាតតុ និងកន្លែងអង្គុយរបស់លោកអ្នកឱ្យបានញឹកញាប់ និងព្យាយាមសុំការរក្សាគម្លាតពីមិត្តរួមការងារ។ ក្នុងតំបន់ដែលមានការឆ្លងខ្លាំង សូមពាក់ម៉ាស់ និងស្រោមដៃ។
៤.ជៀសវាងការប៉ះពាល់វត្ថុដែលគេប៉ះញឹកញាប់នៅតាមទីសាធារណៈ ហើយពេលដែលអ្នកទៅដល់ផ្ទះ សូម្បីរួសរាន់ងូតទឹកសម្អាតខ្លួន និងប្ដូរសម្លៀកបំពាក់ថ្មី ប្តូរពីការទៅហាត់ប្រាណនៅកន្លែងហាត់ប្រាណ (Gym) មកការហាត់នៅផ្ទះ ឬការឡើងភ្នំវិញ។
ការរក្សាគម្លាតសង្គម មិនមែនជាការដាក់ឱ្យអ្នកផ្ដាច់ខ្លួន លែងធ្វើការទំនាក់ទំនងទៅកាន់សង្គមនោះទេ តែគឺគ្រាន់តែឱ្យអ្នកផ្អាកការទាក់ទងដោយការប៉ះពាល់រាងកាយតែប៉ុណ្ណោះ ពោលគឺអ្នកនៅតែអាចធ្វើប្រាស្រ័យតាមធម្មតា ដោយវិធីផ្សេងៗក្រៅពីការជួមមុខផ្ទាល់ ដោយប្រើប្រាស់បច្ចេកវិទ្យាទៅវិញ (Video Call, Chat, SMS, Facebook, ….៕