សុខភាព៖ រដូវភ្លៀង ជារដូវដែលមនុស្សងាយឆ្លងជំងឺផ្តាសាយធំ ជាពិសេសេកុមារតូចៗ។
អ្នកជំងឺផ្តាសាយធំ ភាគច្រើនបានបង្ហាញនូវរោគសញ្ញា ដូចជា គ្រុនក្តៅលើសពី ៣៨,៥អង្សាសេ ក្អក ក្អកស្ងួត ឈឺក ហៀរសំបោរ ឈឺក្បាល អស់កម្លាំងងងុយដេក និងករណីខ្លះអាចវិវឌ្ឍទៅហត់។
ដើម្បីការពារពីការចម្លងទៅអ្នកដ៏ទៃ យើងគួរតែ៖
ចំពោះការព្យាបាល វិធីងាយដែលលោកអ្នកអាចអនុវត្តបាននៅផ្ទះ មានដូចជា ប្រើថ្នាំបញ្ចុះកម្តៅ ផឹកទឹកឱ្យបានច្រើន គេងលក់ស្កប់ស្កល់ កាត់បន្ថយការហាត់ប្រាណ និងបរិភោគអាហារដែលសម្បូរជីវជាតិ ជាពិសេសវីតាមីនសេ។
សូមចំណាំ៖ ក្នុងករណី អនុវត្តការព្យាបាលនេះ រយៈពេល ៣ថ្ងៃហើយ មិនធូរស្រាល ឬវិវឌ្ឍទៅជាហត់ខ្លាំង សូមទៅពិគ្រោះជំងឺជាមួយគ្រូពេទ្យជាបន្ទាន់ ដើម្បីទទួលបានការពិគ្រោះ និងព្យាបាលជាសះស្បើយទាន់ពេលវេលា៕
កែសម្រួលដោយ៖ សុខក្រម-Sokhakrom