(+855) 11 909 020 / 69 909 011

រោគសញ្ញាដែលបង្ហាញថា កូនលោកអ្នកកំពុងជួបបញ្ហាកង្វះអាហាររូបត្ថម្ភស្រួចស្រាលធ្ងន់ធ្ងរ

សុខភាព៖ ក្នុងករណីឪពុកម្ដាយ ឬអាណាព្យាបាលសង្កេតឃើញកូនៗរបស់ខ្លួនចេញរោគសញ្ញាទាំងអស់នេះ បានន័យថា កូនៗរបស់អ្នកកំពុងជួបប្រទះបញ្ហាកង្វះអាហាររូបត្ថម្ភស្រួចស្រាលធ្ងន់ធ្ងរ។

លោកអ្នក នឹងអាចសង្កេតដឹងបានថា កូនៗកំពុងជួបប្រទះបញ្ហាកង្វះអាហាររូបត្ថម្ភស្រួចស្រាលធ្ងន់ធ្ងរ តាមរយៈរោគសញ្ញាដូចជា៖

- ងាយសក់ជ្រុះ

- ស្បែកស្ងួត និងស្តើង

- សាច់ដុំខ្សោយ និងរួមស្វិតនៅត្រង់ដៃ និងជើង

- ស្គម និងមានរូបរាងតូចខ្លាំង។  កង្វះអាហារូបត្ថម្ភប្រភេទនេះហៅថា កង្វះអាហារូបត្ថម្ភស្ងួត (marasmus)។

តាមការបង្ហាញរបស់អ្នកជំនាញ កុមារកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ អាចនឹងមានរូបរាងបែបនេះ៖

- សក់ស្ងួត ស្តើង បាត់បង់ពណ៌ និងប្រែជាក្រហម លឿង ឬស នៅលើស្បែក

- ស្បែករបក ឬប្រេះហើមពោះ

- ហើមជុំវិញភ្នែក ឬជើងឬកជើង

- កុមារអាចនឹងមានទម្ងន់ធម្មតា

- អស់កម្លាំងល្ហិតល្ហៃ ឬមិនចង់កម្រើក។

ចំណែក កង្វះអាហារូបត្ថម្ភមួយប្រភេទទៀតហៅថា កង្វះអាហារូបត្ថម្ភសើម។ ឧទាហរណ៍៖ បើអ្នកចុចនៅត្រង់ភ្នែកគោល ហើយដកម្រាមដៃវិញ នោះនឹងនៅមានស្នាមទ្រុឌ៕