(+855) 11 909 020 / 69 909 011

លុបបំបាត់ស្នាមដុំពកពណ៌សនៅលើបបូរមាត់ដោយវិធីងាយបំផុត 

ការណែនាំបានបង្ហាញថា ប្រសិនបើលោកអ្នកចង់កាត់បន្ថយដុំពកតូចៗពណ៌សនៅលើបបូរមាត់ ( Fordyce ) គួរបង្កើនជាវីតាមីនក្នុងរាងកាយឱ្យបានគ្រប់គ្រាន់ តាមរយៈការបរិភោគអាហារទៀងទាត់ និងអនុវត្តន៍វិធីមួយចំនួនទៀត ដើម្បីបង្កើនប្រសិទ្ធភាពខ្ពស់ ដូចជា ៖

១- ការដើរហាលថ្ងៃនាពេលព្រឹក ជួយបង្កើនវីតាមីន D ដល់រាងកាយ ដែលជាវីតាមីនប្រឆាំងដុំពកតូចៗពណ៌សនៅលើបបូរមាត់ ។ 
២- លាបប្រេងដូងនៅលើបបូរមាត់ ដើម្បីផ្ដល់សំណើមដល់មាត់ និងឱ្យប្រាកដថាបបូរមាត់របស់លោកអ្នកមានសំណើម ។ 
៣- ទំពារខ្ទឹមសមួយកំពឹសយ៉ាងហោច២ដងក្នុងមួយសប្តាហ៍ ។ 
៤- ទទួលទានបន្លែផ្កាខាត់ណាខៀវឱ្យបានច្រើន ។ 

គួរបញ្ជាក់ថា សូមព្យាយាមអនុវត្តន៍វិធីខាងលើនេះ ទើបមានប្រសិទ្ធភាពបន្ថយ និងលុបបំបាត់ដុំពកតូចៗពណ៌សនៅលើបបូរមាត់ ( Fordyce ) ៕ 

- ស្រាវជ្រាវ រៀបរៀង និងកែសម្រួលអត្ថបទ ដោយក្រុមការងារ សុខក្រម-Sokhakrom

- សូមទាញយកកម្មវិធីសុខក្រម នៅលើកម្មវិធីទូរស័ព្ទដៃរបស់អ្នក ដោយវាយពាក្យថា Sokhakrom នៅក្នុង Play Store និង App Store ដើម្បីអានអត្ថបទ និងទស្សនាវីដេអូ ស្ដីពីសុខភាពដោយសេរី ដែលបកស្រាយដោយវេជ្ជបណ្ឌិតល្បីក្នុងប្រទេសកម្ពុជា 
- សូមគោរពជូនលោកវេជ្ជបណ្ឌិត ដែលចង់ចែករំលែកគន្លឹះថែទាំសុខភាព សូមទំនាក់ទំនងមកកាន់ក្រុមការងារ សុខក្រម យើងខ្ញុំ