អេកូ គឺជាឧបករណ៍កំណត់រោគវិនិច្ឆ័យមួយ ដែលត្រូវបានប្រើជារលករំញ័រសំលេង ដើម្បីពិនិត្យសរីរាង្គក្នុងរាយយើង។
ជាទូរទៅ ការពិនិត្យអេកូឬអេកូសាស្ត្រ គឺបានគេពិនិត្យរុករកនូវបញ្ហាជាច្រើន ដែលទាក់ទងនឹងសុខភាពទូរទៅ ដូចជា៖
- ការពិនិត្យរកមើលពីបញ្ហាសរីរាង្គដូចជាថ្លើម ,ប្រមាត់, លំពែង, តំរងនោម, ប្លោកនោម, អណ្តើក, ស្បូន, សុដន់ជាដើម
- ពិនិត្យរុកមើលពីបញ្ហារមានទឹកដក់ ក្នុងស្រោមពោះ, ដុំពោះ, គីស និងបូស
- ជាពិសេសត្រូវបានគេយកមកពិនិត្យ និងតាមដានសំរាប់ស្ត្រី ដែលមានផ្ទៃពោះបានដោយសុវត្ថិភាព
- ដោយឡែកឧបករណ៍នេះ ក៏ត្រូវបានគេយកមកធ្វើការកំណត់រោគវិនិច្ឆ័យ នៃបញ្ហាជំងឺសរសៃសន្លាក់សាច់ដុំផងដែរ ដូចជា អាចឲ្យដឹងពី៖ មានទឹកដក់នៅក្នុងសន្លាក់(សន្លាក់ជង្គង់,ស្មា…) មានដុំគីសនៅកដៃ ឬនៅលើថង់ទ្រនាប់សន្លាក់ ការដាច់រហែងនៃសរសៃពួរ ការមានកំណកកំបោរនៅលើឆ្អឹងសាច់ដុំ ការមានដុំនៅជង្គង់ឬក្រោយទ្រនាប់ជង្គង់ ការរីកសរសៃNerve កដៃ ( carpal tunnel syndrome) ។
លើសពីនេះទៅទៀត ការពិនិត្យអេកូសន្លាក់ គឺអាចជាមធ្យោបាយ ឬជាវិធីមួយក្នុងការព្យាបាលសន្លាក់ផងដែរ ដូចជាការពិនិត្យអេកូ នៅពេលចាក់សន្លាក់ឬបូមទឹកសន្លាក់ ។
ដូច្នេះ ដើម្បីកំណត់រោគវិនិច្ឆ័យពីជំងឺសន្លាក់សាច់ដុំឆ្អឹង គឺតំរូវឲ្យមានការពិនិត្យដោយមធ្យោយបាយជាច្រើនចូលរួម ដើម្បីបានរោគវិនិច្ឆ័យមួយត្រឹមត្រូវ និងព្យាបាលប្រកបដោយប្រសិទ្ធភាព។
បកស្រាយដោយ៖ វេជ្ជបណ្ឌិត សុខ ពុទ្ធី (Health Education Series)
កែសម្រួលអត្ថបទដោយ ក្រុមការងារ សុខក្រម-Sokhakrom
នាំមកជូនដោយ មន្ទីសម្រាកព្យាបាលវឌ្ឍនៈវិជ្ជា-Vandhanak Vichea Clinic
- សូមទាញយកកម្មវិធីសុខក្រមនៅលើកម្មវិធីទូរស័ព្ទដៃ ដោយវាយពាក្យថា Sokhakrom ក្នុង Play Store និង App Store ដើម្បីអានអត្ថបទ និងទស្សនាវីដេអូស្ដីពីសុខភាពដោយសេរី ដែលបកស្រាយដោយវេជ្ជបណ្ឌិតល្បីក្នុងប្រទេសកម្ពុជា ។
- សូមគោរពជូនលោកវេជ្ជបណ្ឌិត ដែលចង់ចែករំលែកគន្លឹះថែទាំសុខភាព សូមទំនាក់ទំនងមកកាន់ក្រុមការងារ សុខក្រម យើងខ្ញុំ ។