(+855) 11 909 020 / 69 909 011

អាហារដែលលោកអ្នកមិនគួរទទួលទានទេ នៅពេលបញ្ហាឈឺក្រពះរើឡើង 

គន្លឹះសុខភាព ៖ ប្រសិនបើលោកអ្នកមានបញ្ហាជំងឺក្រពះរើឡើង សូមផ្អាកទទួលទានអាហារទាំងអស់នេះ ពីព្រោះអាហារប្រភេទនេះ នឹងធ្វើឱ្យបញ្ហាឈឺក្រពះរបស់លោកអ្នកកាន់តែធ្ងន់ធ្ងរ ។ 

១- សូមកាត់បន្ថយការទទួលទានអាហារមានរសជាតិជូរ និងហឹរខ្លាំង មានខ្លាញ់ខ្ពស់ ភេសជ្ជៈផ្សំពីសារធាតុកាហ្វេអ៊ីន និងទឹកក្រូច បន្ថយការពិសាស្រា កាហ្វេ និងស្ករ ព្រោះអាហារទាំងអស់នេះ ជាមូលហេតុធ្វើឱ្យអាស៊ីដក្នុងក្រពះអាហារកើនឡើង ។  

២- សូមផ្អាកការពិសាបារី ពីព្រោះផ្សែងបារីដែលស្រូបចូលបានបំផ្លាញសុខភាពសួត និងក្រពះ ដែលបង្កឱ្យអាការឈឺក្រពះកាន់តែយ៉ាប់យឺន ។

៣- សូមចៀសវាងការទទួលទានឆ្អែតខ្លាំង ពីព្រោះវាធ្វើឱ្យក្រពះដែលកំពុងតែមានបញ្ហាហើយ ត្រូវមកចំណាយកម្លាំងថែមទៀតទៅលើការកិនអាហារ ។  

៤- សូមកុំប្រើប្រាស់ថ្នាំអាស្ពីរីន ផ្ទុយទៅវិញប្រសិនបើអ្នកមានអាការឈឺក្រពះធ្ងន់ធ្ងរ សូមទៅប្រឹក្សានិងទទួលយកដំបូន្មានពីគ្រូពេទ្យ ។ 

- ស្រាវជ្រាវ រៀបរៀង និងកែសម្រួលអត្ថបទ ដោយក្រុមការងារ សុខក្រម-Sokhakrom

- សូមតម្លើងកម្មវិធីសុខក្រម នៅលើទូរស័ព្ទដៃរបស់លោកអ្នក ដោយវាយពាក្យថា Sokhakrom នៅក្នុង Play Store និង App Store ដើម្បីអានអត្ថបទនិងទស្សនាវីដេអូ ស្ដីគន្លឹះសុខភាពដោយសេរី ដែលបកស្រាយដោយវេជ្ជបណ្ឌិតល្បីៗក្នុងប្រទេសកម្ពុជា 

- សូមគោរពជូន វេជ្ជបណ្ឌិត ដែលមានបំណងចង់ចែករំលែក គន្លឹះថែទាំសុខភាព ទៅកាន់ប្រជាជនកម្ពុជា សូមទំនាក់ទំនងមកកាន់ក្រុមការងារ សុខក្រម យើងខ្ញុំ