(+855) 11 909 020 / 69 909 011

ផ្លែក្រូចផ្ដល់សារៈប្រយោជន៍ច្រើនយ៉ាង 

សុខភាពៈ ផ្លែក្រូច ជាផ្លែឈើសម្បូរ​ទៅដោយ​វីតាមីន C និង A, សារធាតុ Flavonoid, អង់​ទី​អុក​ស៊ីដង់​, កាល់ស្យូម​, ម៉ាញ៉េ​ស្យូម​, ប៉ូ​តា​ស្យូម​, អាហារ​សរសៃក្រូចផ្ដល់សារៈប្រយោជន៍ដល់អ្នកទទួលទានដូចជា ​បំបាត់​ការ​ទល់លាមក​ កែសម្រួល​អា​ការៈឡើង​សម្ពាធ​ឈាម​ខ្ពស់​ ​បង្ការ​ជំងឺមហារីក ​ទប់ស្កាត់​ជំងឺ​បេះដូង​ ​ប្រយុទ្ធប្រឆាំង​នឹង​ការឆ្លង​ជំងឺ​បង្កឡើង​ដោយ​វី​រ៉ុស​ ​ទប់ស្កាត់​ជំងឺ​ស្បែក​ ​ថែរក្សា​ឆ្អឹង និង​ធ្មេញ​អោយ​រឹងមាំ​ ​បង្ការ​ជំងឺ​តម្រង​នោម​។ ក្រៅពីនេះគឺជួយបង្ការ និង​ព្យាបាល​ជំងឺ​ជា​ច្រើនទៀត​ដូចជា ជំងឺ​ហឺត​, ជំងឺ​រលាក​ទងសួត​, ជំងឺ​រលាក​សួត​, ជំងឺរបេង​, ជំងឺ​រលាក​សន្លាក់​ប្រភេទ Rheumatic ជាដើម​៕ ​

 

កែសម្រួលៈ សុខក្រម-Sokhakrom

ដកស្រង់ពីៈ សុខភាព និងសម្រស់