សុខភាពៈ ការណែនាំបានបង្ហាញថា ការសម្រករាងពីធាត់មកស្គម ឬស្រលូន គឺមានសារៈប្រយោជន៍ណាស់ ក្រៅពីជួយលើកសម្រស់ គឺវាជួយបញ្ជៀសលោកអ្នកពីជម្ងឺលើសឈាម ទឹកនោមផ្អែម ខ្សោយបេះដូង រលាកសន្លាក់ជាដើម ព្រោះថាមនុស្សធាត់ងាយនឹងកើតជំងឺទាំងអស់នេះណាស់។
តែក្នុងករណីដែលលោកអ្នកសម្រករាងមិនបានត្រឹមត្រូវ គឺអាចបង្កជាគ្រោះថ្នាក់ដល់សុខភាព ដូចជា ការតមចំណីអាហារមិនត្រឹមត្រូវ អាចបង្កជាជំងឺក្រពះ, ការប្រើប្រាស់ថ្នាំដែលគ្មានប្រភពច្បាស់លាស់ ឬមិនទទួលស្គាល់ដោយគ្រូពេទ្យជំនាញ អាចបណ្ដាលឱ្យអស់កម្លាំងឆាប់វិលមុខ ទទួលទានដំណេកមិនសូវបាន ឆាប់បាក់កម្លាំង ធ្វើឱ្យរាករូស នឹងអាចធ្វើឱ្យសម្ផស្សរបស់លោកអ្នកមានបញ្ហា ដូចជា ធ្វើឱ្យស្បែកយារ ជ្រីវជ្រួញ ស្លេកស្លាំងជាដើម។
កែសម្រួលៈ សុខក្រម-Sokhakom
ដកស្រង់ពីៈ សុខភាព និងសម្រស់