សុខភាពៈ ការធ្វើលំហាត់ប្រាណដោយការរត់លឿន គឺជួយធ្វើឱ្យសម្រកទម្ងន់បានយ៉ាងល្អ ជាពិសេសគឺពេលព្រឹក។ ចំពោះពេលល្ងាចវិញ កីឡារត់លឿន គឺជួយបំបាត់ភាពតានតឹងក្នុងអារម្មណ៍ ក្រោយពីបានបំពេញការងារពេញមួយថ្ងៃ នឹងជួយបណ្ដេញជាតិពុល កាត់បន្ថយជាតិខ្លាញ់ក្នុងសារពាង្គកាយ។ ទន្ទឹមនឹងនេះដែរ
លោកអ្នកត្រូវដឹងថា មុនពេលរត់លឿនមិនថាពេលព្រឹក ឬពេលល្ងាចក្ដី គឺមិនត្រូវទទួលទានអាហារច្រើនឡើយ អាចទទួលទានតែចេកមួយផ្លែ ឬទឹកមួយកែវ ដើម្បីជួយសម្រួលដល់បំពង់ក និងសម្រួលកម្លាំងបានហើយ។
កែសម្រួលៈ សុខក្រម-Sokhakrom
ដកស្រង់ពីៈ សុខភាព និងសម្រស់