(+855) 11 909 020 / 69 909 011

សង្រ្គោះបឋមក្នុងករណីនរណាម្នាក់ថប់ដង្ហើម

សុខភាពៈ ដើម្បីសង្រ្គោះបឋមដល់ជនរងគ្រោះ ដែលកំពុងតែថប់ផ្លូវដង្ហើម ឬពិបាកដងដង្ហើម លោកអ្នកត្រូវដឹងនូវចំណុចខាងក្រោមនេះ។

 

-ពិនិត្យមើលផ្លូវដង្ហើមរបស់ជនរងគ្រោះ ដើម្បីឱ្យប្រាកដថា តើជនរងគ្រោះពិបាកដង្ហើម ដោយសារការស្លាក់វត្ថុអ្វីម្យ៉ាង ឬជម្ងឺ។ 

-យកសម្ភារៈដែលនៅក្បែរផ្លូវដង្ហើមរបស់ជនរងគ្រោះចេញ ដើម្បីកុំឱ្យសម្ភារៈទាំងអស់នោះ ធ្លាក់ចូលទៅក្នុងផ្លូវដង្ហើមរបស់ជនរងគ្រោះ ដែលធ្វើឱ្យពិបាកដកដង្ហើមរឹតតែខ្លាំង។ 

-កុំឈររោមជុំជិតជនរងគ្រោះ ព្រោះវាធ្វើឱ្យបរិយាកាស់ហប់ និងរឹតតែពិបាកដកដង្ហើម។

-បន្ធូរសម្លៀកបំពាក់ជនរងគ្រោះត្រង់បរិវេណផ្លូវដង្ហើម ដូចជា ត្រង់​តំបន់​ក ទ្រូង និង​ចង្កេះ​ជាដើម។  

-សង្កត់​ដើមទ្រូង និង​ផ្លុំ​ដង្ហើម​តាម​មាត់ (CPR) បើសិនជា​ករណី​ចាំបាច់​៕ 

 

 

-កែសម្រួលៈ សុខក្រម-Sokhakrom

-ដកស្រង់ពីៈ សុខភាព និងសម្រស់