(+855) 11 909 020 / 69 909 011

វីតាមីនសេ (C)

សុខភាពៈ វីតាមីនសេ (អាស៊ីតអាស្ក័បបិក) ឬវីតាមីនប្រឆាំងការអស់កម្លាំង មានតួនាទីសំខាន់ៗ   ប្រឆាំងអុកស៊ីដកម្ម ជួយប្រព័ន្ធការពាររាងកាយ ជំនួយស្បែក និងបង្ការភាពជ្រីវជ្រួញ ជួយសរីរៈនានា ប្រឆាំងប្រតិកម្មអាឡែកស៊ី ជួយឱ្យស្នាមរបួសឆាប់ផ្សះ ជួយកាត់បន្ថយឥទ្ធិពលពុលមួយចំនួនក្នុងថ្នាំជក់។ ខាងក្រោមនេះ គឺជាការបញ្ជាក់ជូន ពីការចូលរួមចំណែករបស់វីតាមីនសេ ចំពោះសុខភាព។

 

-ប្រឆាំងអុកស៊ីដកម្ម ៖ វីតាមីនសេ ជាគ្រាប់ថ្នាំប្រឆាំងអុកស៊ីតកម្មយ៉ាងសំខាន់ តាមរយៈការថែទាំរ៉ាឌីកាល់សេរីរបស់សារពាង្គកាយ។

-ជួយប្រព័ន្ធការពាររាងកាយ ៖ វីតាមីនសេ មានតួនាទីរំញោចប្រព័ន្ធការពាររាងកាយប្រឆាំងនឹងជម្ងឺបង្កដោយមេរោគ បង្ការជម្ងឺមហារីក និងជម្ងឺភ្នែកឡើងបាយ កាត់បន្ថយកម្រិតជាតិកូឡេស្ដេរ៉ុល ដោយបំផ្លែងទៅជាអាស៊ីតទឹកប្រមាត់។

-ជំនួយស្បែក និងបង្ការភាពជ្រីវជ្រួញ ៖ វីតាមីនសេ ជួយបង្ការភាពជ្រីវជ្រួញរបស់ស្បែក ។

-ជួយសរីរៈនានា ៖ វីតាមីនសេដើរតួនាទីសំខាន់ផងដែរសម្រាប់ពង្រឹងសាច់ដុំ សរសៃឈាម ឆ្អឹង ពួរឆ្អឹង ឆ្អឹងខ្ចី អញ្ចាញ ធ្មេញ និងធ្មេញ។

-ប្រឆាំងប្រតិកម្មអាឡែកស៊ី ៖ វីតាមីនសេ ជួយទប់ទល់ពេលកើតមានអាការរោគប្រតិកម្ម ឬក៏វិបត្ដិអាឡែកស៊ី ជាអាទិវាកាត់បន្ថយភាពធ្ងន់ធ្ងរ និងភាពសាហាវរបស់ជម្ងឺផ្ដាសាយធំ និងហឺត។

-ជួយឱ្យស្នាមរបួសឆាប់ផ្សះ ៖ វីតាមីនសេ អាចជួយពន្លឿនស្នាមវះ ឬ របួសដោយសារពេលធ្វើការវះកាត់ ឬគ្រោះថ្នាក់ណាមួយ ឱ្យឆាប់ជាសះស្បើយ។ 

-ក្រៅពីនេះវីតាមីនសេ អាចជួយកាត់បន្ថយឥទ្ធិពលជាតិពុលមួយចំនួនរបស់ថ្នាំជក់ផងដែរ។

 

នៅក្នុងមួយថ្ងៃលោកអ្នកត្រូវទទួលទាន វីតាមីនសេ និងមនុស្សវ័យចំណាស់ ក្នុងបរិមាណចំនួនប្រមាណ១០០ មីលីក្រាមជាមធ្យមសម្រាប់មនុស្សធម្មតា ។ តែចំពោះ ស្ដ្រីមានផ្ទៃពោះ ត្រូវការទទួលទានវីតាមីនសេ ក្នុងបរិមាណ ១២០មីលីក្រាមក្នុងមួយថ្ងៃ, ១៣០មីលីក្រាមក្នុង១ថ្ងៃសម្រាប់ស្ដ្រីបំបៅកូនដោយដោះ ។ ដោយឡែកក្នុងករណី ដែលលោកអ្នករស់នៅក្នុងបរិយាកាសពុល ជក់បារី ឬស្ដ្រេស្ស គួរតែបង្កើនការទទួលទានជាតិវីតាមីនសេលើសពីតម្រូវការធម្មតា ជួនតម្រូវការអាចកើតដល់ទៅរាប់ពាន់មីលីក្រាម ក្នុងរយៈពេលតែពីរបីថ្ងៃតែប៉ុណ្ណោះ ៕ 

 

ការទទួលទានវីតាមីនសេមិនគ្រប់គ្រាន់ នាំឱ្យប៉ះពាល់ដល់សុខភាព ដូចជា រាក់ធ្មេញ រលាកអញ្ចាញធ្មេញ ហូរឈាម ស្វិតសាច់ដុំ ថមថយកម្លាំង និងមិនសូវឃ្លានអាហារ ពិបាកប្រមូលអារម្មណ៍ កើតរោគបង្កដោយមេរោគញឹកញាប់ ក្រផ្សះដំបៅឬរបួសស្នាម សភាពហេវហត់គ្មានកម្លាំងកំហែង ឬអាការឡេះឡះ។

 

ចំណីអាហារសម្បូរជាតិវីតាមីនសេ មានក្នុងបន្លែស្រស់ និងផ្លែឈើស្រស់មួយចំនួន ដូចជា ផ្លែគីវី ផ្លែឈើពណ៌ក្រហម ប៉េងប៉ោះ ផ្លែម្ទេស ផ្លែក្រូច (ក្រូចឆ្មារ ក្រូចពោធិ៍សាត់) និងផ្លែទំញំងបាយជូរ។ 

 

ក្រុមមនុស្សដែលគួរតែទទួលទានវីតាមីនសេ ដើម្បីជំនួយសុខភាពបន្ថែម គឺ អ្នកជក់បារី    អ្នកទទួលទានសុរា ឬអ្នកញៀនស្រា អ្នកស្ដ្រេស្ស អ្នកអស់កម្លាំង អ្នករងសម្ពាធផ្លូវចិត្ដ និងអ្នកតានតឹងអារម្មណ៍ អ្នកកើតផ្ដាសាយធំ អ្នកកើតហឺត ស្ដ្រីប្រើថ្នាំពន្យារកំណើត ស្ដ្រីប្រើថ្នាំពន្យារកំណើត    មនុស្សចាស់ អ្នកកីឡា ស្ដ្រីមានផ្ទៃពោះ និងស្ដ្រីបំបៅដោះកូន ព្រមទាំងអ្នកមានជម្ងឺបង្កដោយមេរោគជម្ងឺមហារីក ពេលព្យាបាលដោយថ្នាំមួយចំនួន និងសម្រាប់មនុស្សដែលចង់ថែរក្សារាងរូវ៕ 

 

-កែសម្រួលៈ សុខក្រម-Sokhakrom

-ដកស្រង់ពីៈ សុខភាព និង សម្រស់