(+855) 11 909 020 / 69 909 011

អ្នកកើតមុន គួរដឹងថា សុខភាពរបស់ខ្លួនប្រឈមនឹងជំងឺអ្វីខ្លះ?

សុខភាព៖ ការណែនាំបានបង្ហាញថា បើលោកអ្នកកើតមុនសព្វអស់ផ្ទៃមុខ នោះលោកអ្នកអាចនឹងមានផ្ទុកជំងឺទាំងអស់នេះ ដូចជា ឈឺក្រពះពោះវៀន ស្រ្តេស បញ្ហាតម្រងនោម និងប្រព័ន្ធទឹកនោម បញ្ហាទងសួត និងសួត ដែលទាក់ទងនឹងប្រព័ន្ធផ្លូវដង្ហើម អាឡែស៊ី រោគសើស្បែក សុខភាពមាត់ធ្មេញ(អនាម័យមិនបានល្អ) និងបញ្ហាសុខភាពបន្តពូជ (អតុល្យភាពអ័រម៉ូន និងវដ្តរដូវមិនទៀងទាត់)។ 

សូមបញ្ជាក់ថា បើលោកអ្នកមិនបានកើតមុនសព្វទីកន្លែងនៅលើផ្ទៃមុខទេ ដូចជា កើតមុនតែនៅលើថ្ងាស់ ថ្ពាល់ ចង្ការ ឬច្រមុះ នោះបញ្ហាសុខភាពរបស់អ្នកក៏ជួបប្រទះទៅតាមហ្នឹងដែរ ពោលគឺ វាមិនជួបប្រទះបញ្ហាសុខភាពច្រើន ដូចអ្នកកើតមុនសព្វអស់ផ្ទៃមុខឡើយ។     

 

-កែសម្រួលៈ សុខក្រម - Sokhakrom

-ដកស្រង់ពីៈ សុខភាព និង សម្រស់